ភាពយន្តហូលីវូតនៅកម្ពុជា


អ្នកឈ្នះពានរង្វាន់ Oscar® Denzel Washington និង Ryan Reynolds តារាក្នុងរឿង បែប វៃ បាញ់ ប្រហារ Safe House។ លោក Washington ដើរតួរជា តួរអង្គដ៏សែនគ្រោះថ្នាក់ម្នាក់ដែលបាន ក្បត់ ចេញ ពី CIA ដែលត្រូវគេចាប់បាន មកដាក់ក្នុងទ្រុងដែក ក្រោយពេលដែលរត់រួចបាន ១០ឆ្នាំ។ នៅពេលដែល ផ្ទះសុវត្ថិភាព អាព្រិចខាងត្បូងត្រូវដែលគេបញ្ចូនគាត់ទៅ ត្រូវបានវាយប្រហារដោយ ទាហានស៊ីឈ្នួល ភ្នាក់ងារថ្មីម្នាក់ (Reynolds) បានរត់គេចខ្លួនរួចជាមួយគាត់។ ឥលូវនេះ សម្ព័ន្ធមិត្ត មួយដែលមិនគួរអោយជឿនោះត្រូវតែរួមដៃគ្នាដើម្បីវែកមុខរកក្រុមដែលចង់អោយពួកគេស្លាប់។

ក្រោយពីប៉ុន្មានឆ្នាំកន្លងទៅនោះ, Matt Weston មិនដែលធ្វើអ្វីបានសំរេចទេ ដោយសារតែភាពខ្ចិល ច្រអូសរបស់គាត់ កន្លែងឈរជើងរបស់គាត់ដែលមានទីតាំងនៅ Cape Town។ អ្នកថែរក្សាផ្ទះម្នាក់ ដែលប្រាថ្នាចង់បានមុខងារជា ភ្នាក់ងារពេញសិទ្ធិ បានរងចាំពេលវាលានេះជាយូរមកហើយដើម្បី បង្ហាញអោយឃើញពីសមត្ថភាពរបស់គាត់។ នេះជាលើកដំបូង ហើយក៏ជាអ្នកថែរក្សាផ្ទះតែម្នាក់គត់ គាត់ត្រូវបង្ហាញអោយឃើញថាជាបុរសម្នាក់ដែលគ្រោះថ្នាក់បំផុតដែលគាត់មិនធ្លាប់ពីមុនមក, Weston ត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញកិច្ចការនេះ។

Tobin Frost បានគេចផុតពីការតាមចាប់របស់ ប៉ូលីសជិត ១០ឆ្នាំទៅហើយ។ ជាមន្ត្រីប្រតិបត្តិការ យោធាដ៏ល្អម្នាក់ដែលបានស្គាល់ជា CIA ជាអតីតមន្ត្រីស៊ើបការណ៍ដែលបានបោះបង់ចោលផល ប្រយោជន៍ ហើយបានលក់ពត៌មានកងទ័ពទៅកាន់អ្នកទាំងអស់គ្នាយកលុយនៅពេលដែលគាត់បាន ផ្លាស់ប្តួរ។ ​ដោយសារតែការជួញដូរការសំងាត់ ទៅកាន់ កូរ៉េខាងជើង ដើម្បីជំនួយធ្វើគ្រាប់បែក ការ ខូចខាតដែលគាត់បានធ្វើទៅកាន់ សហរដ្ឋអាមេរិច គឺធំធេងមិនអាចគណនាបាន។ ហើយឥលូវ នេះគាត់បានត្រលប់មកវិញ ជាមួយហ្នឹងការរក្សារទុកការសំងាត់។


--------------------------------------------------------------------------


ខ្សែភាពយន្ត​តុ​ក្ត​តា​បែប​វេទមន្ត​ដ៏​ល្បី​មួយ ដែលមាន​ចំណងជើង​ថា BEAUTY AND THE BEAST របស់ Walt Disney Pictures បាន​ត្រលប់មក​បញ្ចាំង​ឡើងវិញ នៅ​កម្ពុជា ជាមួយនឹង​អេក្រង់​ដ៏​ធំ និង​បច្ចេកវិទ្យា Disney Digital 3D បង្ហាញជូន​ដល់​ក្មេងជំនាន់ក្រោយ នូវ​ខ្សែភាពយន្ត បុរាណ​របស់ Disney ជាមួយនឹង​ទស្សនីយភាព ដ៏​អស្ចារ្យ​លក្ខណៈ 3D​។ ភាពយន្ត​តុក្កតា​នោះ នឹងបញ្ចាំងនៅ រោងភាពយន្ត លេជេន (​ជា​ន់ទី​៣ ផ្សារ​ទំនើប ស៊ី​ធី​ម៉​ល នៅជាប់​រង្វង់​មូល​អាងទឹក ស្តា​ត​អូឡាំពិក) ចាប់ពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១២​ នេះតទៅ។​

​ខ្សែភាពយន្ត​នោះ បាន​ថត​នូវ​ការធ្វើដំណើរ​ដ៏​អស្ចារ្យ​របស់ Belle (បញ្ចូល​សំឡេង​ដោយ PAIGE O'HARA ) ជា​ក្មេងស្រី​ឆ្លាត និង​ស្រស់ស្អាត​ម្នាក់ ដែល​ក្លាយជា​អ្នកទោសរបស់​សត្វ​តិរច្ឆាន​ដ៏​អាក្រក់ (បញ្ចូល​សំឡេង​ដោយ ROBBY BENSON ) នៅក្នុង​ប្រាសាទ​របស់គេ​។​

​ទោះបីជា Belle កំពុង​នៅ​ស្ថានភាព​ដ៏​គ្រោះថ្នាក់​មួយ តែ​នាង​បាន​ក្លាយជា​មិត្តភក្តិ​របស់​អ្នកបំរើ​រស់នៅក្នុង​ប្រាសាទ ដែល​ត្រូវ​បណ្តាសារ របស់​ធ្មប់ ក្លាយជា ប៉ាន់តែ ជើងទៀន នាឡិកា ក្នុងចំណោម​អ្នក​ត្រូវ​បណ្តាសារ​ដទៃទៀត នៅ​ទីបំផុត​នាងបាន​រៀន​ពីស​ភាព​ខាងក្រៅ របស់ Beast ដើម្បី​ស្វែងយល់​ពីស​ភាពរបស់​ព្រះអង្គម្ចាស់ អោយបាន​កាន់តែច្បាស់​។​

​ ត​ន្ត្រី​ដ៏​ពិ​រោះដែល​ពួកយើងមិនអាច​បំភ្លេចបាន​ដោយ Howard និង Alan Menken និង​ក្រុម​ចម្រៀង​ធំ​ដ៏​ប៉ិនប្រសប់មួយ​។ BEAUTY AND THE BEAST គឺជា​ខ្សែភាពយន្ត​តុ​ក្ត​តា​ដំបូង និង​តែមួយគត់ ដែល​ទទួលបាន​ការជ្រើសរើស​របស់ Best Picture ពី Academy of Moon Picture Arts and Science៕


មិនត្រឹមតែប៉ុណ្ណោះ ក៏មានឈុតបន្ថែមពិសេសពីរឿងTangled Ever After ដែលបង្ហាញមុនពេល​រឿងBEAUTY AND THE BEAST​ 3D​ ចាប់ផ្តើម។សូមរួសរាន់ចូលទៅកាន់កន្លែងអង្គុយរបស់អ្នកមុនពេលដែលភាពយន្តចាប់ផ្តើមបញ្ចាំង។ ​ឈុតបន្ថែមពិសេសពីរឿងTangled Ever After​ នឹងធ្វើឲ្យអ្នកនឹងផ្ទុះសំណើចជាក់ជាមិនខាន។អ្នកពិតជាសោកស្តាយបើមិនបានទស្សនា។

តើមានអ្វីកើតឡើងបន្តទៀតនៅក្នុងឈុតខាងក្រោម?

--------------------------------------------------------------------------------------------

សង្ខេបរឿង៖រដូវកាលឈប់សំរាកនេះ អ្នកដឹកនាំរឿងដែលបានទទួលពានរង្វាន់ Academy Award ពីរដងគឺ

លោក ប្រេត​ប៊ីត រួមជាមួយអ្នកផលិតភាពយន្តគឺ លោក ថម គ្រូស​​ និង​ លោក ជេជេ អាប្រាម

រួមគ្នាបង្កើតបានជាខ្សែភាពយន្ត MISSION: IMPOSSIBLE GHOST PROTOCOL​ វាបង្ហាញពីការផ្សងព្រេងរបស់ចារបុរសដែលពោរពេញទៅដោយ សកម្មភាពរន្ធត់ ជាមួយនិងឈុតឆាកប្រយុទ្ធដ៏អស្ចារ្យ។

ក្នុងអង្គភាព IMF ភ្នាក់ងារអ៊ីតាន ហាន់ ត្រូវបានចោទប្រកាន់ជាភវរជនបន្ទុះ គ្រាប់បែកនៅក្រេមលីន។ គាត់ ជាមួយភ្នាក់ងារដទៃទៀតមិនត្រូវបានទទួលស្គាល់នៅ ពេលដែលប្រធានាធិបតេយ្យបញ្ចូលសមាជិកថ្មីក្នុង​​ “ពិធីការខ្មោច” ។ ដោយមិនមាន ការបន្សល់ទុកនូវ​ឯកសារ រឺធនធានគាំទ្រ អ៊ីតានត្រូវសែ្វងរកមធ្យោបាយមួយដើម្បីលុប ឈ្មោះជាភ្នាក់ងារ និងការពារការវាយប្រហារផ្សេងទៀត។ ដើម្បីធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញ អ៊ីតានត្រូវបង្ខំឲ្យចាប់ផើ្តមបេសកម្មជាមួយនិងក្រុមដែលលួចរត់ពីIMF ហើយគាត់​មិនសូវស្គាល់នូវហេតុផលផ្ទាល់ខ្លួនរបស់ពួកគេនោះទេ។

ថម​ គ្រូស ត្រលប់មកដើរតួជា អ៊ីតាន​ ហាន់ និងមានការចូលរួមពីតារាអន្តរជាតិរួមមាន​ ជើមី រេននើ,​​ សាយមិន ផេក, ផល្លា ផាតថុន, ម៉ៃខល នីឃ្វីស, ឡាឌីមៀ​ ម៉ាសខូ, ចាស ហូឡូវេ, អានីល កាផូ​ និង លីយ៉ា សីដុក។


មានបញ្ចាំង៖​ រោងភាពយន្ត លេជេន


--------------------------------------------------------------------------------------------

 
នៅក្នុងវិស្សមកាលកំសាន្តនៅលើនាវាដ៏ប្រណិតមួយAlvin, Simon, Theodore និង Chipettesដូចរាល់ដង​បានចាត់ទុកនាវាកំសាន្ត​នោះ​ ជាកន្លែងលេងកំសាន្តផ្ទាល់ខ្លួនរហូតដល់ពួកគេក្លាយជាតែលតោល(chipwrecked) នៅលើ​កោះ​ដាច់ស្រយាល​មួយ។​
នៅពេលដែលលោក​ Dave Seville កំពុងស្វែងរកពួកគេយ៉ាងវក់វី, Munks​ និងChipettesធ្វើនូវអ្វីដែលជា​ជំនាញពិសេសរបស់ពូកគេដូចជាការច្រៀងរាំ​​ និងការបំផ្លិចបំផ្លាញជាដើម។ប៉ុន្តែពួកគេបានទទួលនូវមេរៀន​ជាច្រើននិងការភ្ញាក់ផ្អើលជាខ្លាំង​ក្នុងជីវិតរបស់ពួកគេគឺនៅពេលដែលពួកគេចាប់ផ្តើមធ្វើការផ្សងព្រេងលើកោះនោះជាមួយមិត្តថ្មីដែលបាន​លិចទូកហើយក៏ជាដៃគួថ្មីរបស់ Alvin និង Chipmunks។

 ចាប់បញ្ចាំងនៅរោងភាពយន្ត លេជេន ពីថ្ងៃទី ២២ ធ្នួ ២០១១ ​នេះតទៅ


--------------------------------------------------------------------------------------------
 Puss in Boots​
កាន់តែប្លែកមែនជាមួយតួអង្គ Puss ដែលខ្ញុំធ្លាប់តែស្គាល់​​គេនៅក្នុងរឿង SHREK ឥឡូវ Puss បានមកសម្តែងជាវីរបុរសឆ្មាប្រចាំភូមិដែលស្រលាញ់យុត្តិធម៌ ធ្វើអ្វីៗល្អដើម្បីអ្នកភូមិ។ទេពកោសល្យរបស់ Puss ដែលគួរឲ្យស្រឡាញ់និងក្លាហានបានធ្វើឲ្យតួអង្គស្រី Kitty Softpaw  បានចាញ់ស្នេហ៍របស់ Puss​,មិនតែប៉ុណ្ណោះអាចកែប្រែស៊ុត ដាំធីឲ្យភ្ញាក់រលឹកខ្លួនថែមទៀតផង។ដើម្បីជ្រាបច្បាស់សូមកុំភ្លេចទស្សនារឿង Puss in Boots​ ទាំងអស់គ្នា។
ដំណាលរឿង៖យូរណាស់មកហើយនៅមុនពេលដែលភូសជួបជាមួយនិងស្រ៊េក ភាពជាអ្នកប្រយុទ្ធដ៏ល្បីល្បាញ គូសេ្នហ៍ និងអ្នកដែលត្រូវបានចាត់ទុកជាជនក្រៅច្បាប់ ភូសអ៊ីនប៊ូតក្លាយជាវីរបុរសម្នាក់ នៅពេលដែលគាត់ចាប់ផ្តើមនូវដំណើរផ្សងព្រេងជាមួយនិងឆ្មាអនាថាឃ៊ិតធីសូវផរដែលរឹងមាំនិងឆ្លាត ហើយនិងមេគំនិតហ៊មធីដ៉ាមធីដើម្បីជួយទីក្រុងរបស់គាត់។ នេះគឺជារឿងពិតរបស់សត្វឆ្មា អភូតកថា រឿងព្រេង…ស្បែកជើង។
 ចាប់បញ្ចាំងនៅរោងភាពយន្ត លេជេន ពីថ្ងៃទី ៨ ធ្នួ ២០១១ ​នេះតទៅ



--------------------------------------------------------------------------------------------
ពិតជាខ្សែភាពយន្តដែលល្អឥតខ្ចោះមែន!
វិជ្ជាគុនបញ្ជាខ្យល់ ទឹក ភ្លើង មានភាពរស់រវើក ដូចស្តិតនៅក្នុងសាច់រឿងពិតៗ លោកអ្នកពិតជាស្តាយក្រោយបើមិនបានទស្សនានូវខ្សែភាពយន្តនេះ!

សូមអញ្ជើញទៅទទួលយកបទពិសោធន៍ថ្មីជាមួយរោងភាពយន្តខ្នាតអន្តរជាតិលេជេន។
រោងភាពយន្តលេជេន មានទីតាំងនៅផ្សារទំនើបស៊ីធីម៉ល ជាន់ទី3
--------------------------------------------------------------------------------------------

យើងពិតជាមានមោទនភាពដែលកម្ពុជា​​​មាន រោងភាពយន្តខ្នាតអន្តរជាតិ ដូចប្រទេសជិតខាង​ថៃ​ វៀតណាម ដែរ។
រោងភាពយន្តលេជេនគឺជារោងភាពយន្តដែលធំជាងគេ និង​ល្អដាច់គេនៅព្រះរាជាណាចក្រកម្ពុជា។​អាចផ្ទុកចំនួនមនុស្សបានរហូតដល់782នាក់ព្រមទាំងមានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបរួមទាំងសមេ្លងSURROUND SOUND និងបចេ្ចកវិទ្យា​3D ភ្លឺច្បាស់ត្រជាក់ភ្នែក។
សូមអញ្ជើញទៅទទួលយកបទពិសោធន៍ថ្មីជាមួយរោងភាពយន្តខ្នាតអន្តរជាតិលេជេន។

រោងភាពយន្តលេជេន មានទីតាំងនៅផ្សារទំនើបស៊ីធីម៉ល ជាន់ទី3
ទំនាក់ទំនងលេខទូរស័ព្ទ 088 954 9857​ ឬគេហទំព័រ www.legend-cinemas.com

--------------------------------------------------------------------------------------------

អរគុណ រោងភាពយន្ត លេជេន ដែលបាននាំនូវខ្សែភាពយន្ត រន្ធត់ៗមកបញ្ចាំងនៅក្នុងរាត្រីជប់លៀង ហាឡូវីន(Halloween Party) កន្លងមកនេះ។

ខ្ញុំពិតជាទទួលបាននូលបទពិសោធន៍ពិត ពីរាត្រីជប់លៀង ហាឡូវីន(Halloween Party)នៅរោងភាពយន្ត លេជេន។មាន ហ្គែម កំសាន្ត,មានការដើរម៉ូត​ជាមួយសម្លៀកបំពាក់ខ្មោច,ព្រមទាំងអាចញ្ញាំ ពោតលីងដែលមានរស់ជាតិមិនធ្លាប់បើមាននៅស្រុកខ្មែរ និង កូកាកូឡា ដោយសេរីនិងឥតកំណត់។

ខ្ញុំរងចាំនូវ​ពិធីផ្សេងៗទៀតដែលមាននៅ
រោងភាពយន្ត លេជេនក្នុងពេលឆាប់ៗនេះ៕

--------------------------------------------------------------------------------------------
ទីបំផុត ទូរស័ព្ទ អេនដ្រយ ២.២ អាចមើលនិងសរសេរភាសារខ្មែរបានហើយ

















អរគុណ​ ចំពោះអ្នកសសេរកម្មវិធី អេនដ្រយទាំងអស់!