Wednesday, March 28, 2012

ភាពយន្តហូលីវូត ថ្មីប្រចាំសប្តាហ៍នេះគឺភាពយន្ត "Big Miracle"

ភាពយន្តហូលីវូត ថ្មីប្រចាំសប្តាហ៍នេះគឺភាពយន្ត "Big Miracle"ដែលនិយាយពីការជួយសង្គ្រោះគ្រួសារ ត្រីបាឡែន ដែលជាប់ក្នុងទឹកកកនៅរង្វង់ប៉ូលខាងជើង ពីសំណាក់ ពួកអ្នកស្រុក។

មានអព្ភូតហេតុពិតដ៏អស្ចារ្យកើតឡើងក្នុងខែ តុលា ឆ្នាំ ១៩៨៨ ក្នុងរដ្ឋ អាឡាស្កា (Alaska) សហរដ្ឋអាមេរិច ដែលគ្រួសារ ត្រីបាឡែន បានជាប់ក្នុងទឹកកក។
វាពិតជាមិនងាយស្រួលទេក្នុងការពុះបំបែកផ្ទាំងទឹកកកដែលមានកម្រាស់ក្រាស់ប្រវែងដល់ទៅ ៥ ម៉ាល(៨គ.ម) ដើម្បីបើកផ្លូវទៅកាន់មហាសមុទ្រទេ។

ទីបំផុតការរួបរួមគ្នាពីសំណាក់ ពួកអ្នកស្រុក នឹង ក្រុមហ៊ុនប្រេងទាហានអាមេរិច នឹងជនជាតិរុស្ស៊ី បានជួយសង្គ្រោះគ្រួសារ ត្រីបាឡែន ដែលជាប់ក្នុងទឹកកក បានសម្រេច នឹងក្លាយទៅជាការបង្រួបបង្រួមជាតិមួយ នឹងឆ្ពោះទៅកាន់ការរំលាយសង្គ្រាមត្រជាក់ក្នុងរយះពេលដ៏ខ្លីមួយ។

ភាពយន្ត Big Miracle មានបញ្ចាំងនៅរោងភាពយន្ត លេជេន (ស៊ីធីម៉ល ជាន់ទី៣) ចាប់ពីថ្ងៃទី ២៩ មិនា ២០១២ នេះតទៅ។

អត្ថបទ៖ Cambodia Today កម្ពុជាថ្ងៃនេះ

សូមទស្សនាវីដេអូខ្លីពីភាពយន្ត"Big Miracle"

No comments:

Post a Comment