Wednesday, October 31, 2012

ពិធីជប់លៀង Halloween នៅ KLDis

កាលពីរាត្រីថ្ងៃទី ៣១ តុលា ២០១២​ នេះនៅសាខា KLDis ដែលជាអ្នកចែកចាយទូរស័ព្ទរបស់ផលិតផល Samsung មានរៀបចំពិធីជប់លៀង Halloween ដំបូងរបស់ខ្លួនជូនទៅដល់ប្រិយ៍មិត្ត ហ្វេសប៊ុគ (Fans) ចូលរួមកំសាន្តសប្បាយ និងដោយឥតគិតថ្លៃដោយគ្រាន់តែចូលរួមលេង​ហ្គេម ដែលរៀបចំឡើងដោយ Agent K នៅក្នុង ទំព័រហ្វេសប៊ុគ​(Facebook Fan Page)ជាការស្រេច។



ក្នុងពីធីជប់លៀង Halloween នេះមានផ្តល់ជូននៅអាហារនឹងភេសជ្ជឆ្ងាញ់ ព្រមទាំងមានរៀបចំនៅកម្មវិធីកំសាន្តជាច្រើន​ដូចជា ការសម្តែងក្បាច់រាំរបស់ក្រុមបីសាច និងការដើរចេញបន្លាចរបស់ក្រុមបីសាច KLDis ទៅកាន់អ្នកចូលរួមទាំងអស់ឲ្យមានភាពរន្ថត់និងភ័យខ្លាច លាយជាមួយសម្លេងសើចនិងស្រែកក្នុងផងដែរ។



សម្រាប់ប្រិយ៍មិត្ត ហ្វេសប៊ុគ (Fans) របស់ KLDis ដែលមិនបានចូលរួមលើកនេះ សូមកុំបារម្មណ។នឹងមានព្រឹត្តិការណ៍ជាច្រើននៅពេលខាងមុខឆាប់ៗនេះ





អត្ថបទ៖ Cambodia Today កម្ពុជាថ្ងៃនេះ -Makara

No comments:

Post a Comment