Sunday, April 28, 2013

ភាពអស្ចារ្យរបស់ Iron Man​ 3

ខ្សែភាពយន្ត Iron Man3  ដែលជាវណ្ណកម្មដ៏អស្ចារ្យមួយទៀតហើយ ដែលបង្កប់ទៅដោយឈុតឆាកបាញ់​ ប្រហារ សងសឹក​ របស់​ Iron Man3​ និងពួកសត្រូវដ៍ឃោរឃៅមួយក្រុម ដែលទទឹងរងចាំជាយូរមកហើយនោះ នឹងចាក់បញ្ចាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងពេលខាងមុខឆាប់ៗនេះហើយ។ នៅក្នុងភាពយន្តដ៍អស្ចារ្យនេះបាននិយាយពី ភាពអស្ចារ្យរបស់ "Iron Man 3"Tony Stark/Iron Man​ ​ដែលជាឧស្សាហករដ៏ឆ្នើមម្នាក់បានធ្លាក់ក្នុងរណ្តៅរបស់សត្រូវដែលមិនស្គាល់ច្បាស់ពីព្រំដែននៃពាក្យថាឃោរឃៅ។ ពេល Tony Stark រកឃើញថាពិភពរបស់ខ្លួនត្រូវគេបំផ្លាញដោយស្នាដៃរបស់សត្រូវទាំងនោះ​ គាត់ត្រូវតាមប្រហារពួកដែលត្រូវទទួលនឹងហេតុការណ៍ដែលកើតឡើងទោះត្រូវគាស់រំលើងផែនដីក៏ដោយ។ គ្រប់ជំហាននៃការធ្វើដំណើររបស់គាត់គឺជាការសាកល្បងដ៏រឹងមាំ។ក្រោយពីខំប្រឹងអស់ពីសមត្ថភាពរបស់​ Tony Stark ក៍រួចផុតពីឧបសគ្គនានាដោយសារឧបករណ៍ផ្សេងៗរបស់គាត់។ ចង់ដឹងថាតើការខំប្រឹងអស់ពីសមត្ថភាពរបស់​ Tony Stark​ ដែលធ្វើអោយគាត់បានរួចផុតពីឧបសគ្គទាំងនោះបានជួបនឹងបញ្ហាអ្វីខ្លះនោះ?​​ មានតែចូលរួមទស្សនាទាំងអស់គ្នានៅរោងភាពយន្ត Legend ។ គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី​ ០២ ឧសភា ឆ្នាំ២០១៣ ​នេះតទៅនៅរោង​ Legend ដែលមានទីតាំងនៅផ្សារទំនើប​ City Mall ជាន់ទី៣ ។  

No comments:

Post a Comment