Monday, May 6, 2013

ភ័យក្លាច រន្ធត់ ព្រឺព្រួច Evil Dead





មកដល់ថ្មីទៀតហើយ​ ខ្សែភាពយន្ត Evil Dead ដែលជាវណ្ណកម្មដ៏អស្ចារ្យមួយ បង្កប់ទៅដោយឈុតឆាក ភ័យក្លាច រន្ធត់ ព្រឺព្រួច​ នៅក្នុងកណ្ដាលព្រៃដ៍ធំមួយជាមួយយុវ័យមួយក្រុម​ បានមកដល់ហើយ នឹងចាក់បញ្ចាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងពេលខាងមុខឆាប់ៗនេះហើយ។

មានថ្ងៃមួយ មានយុវ័យ៥នាក់ដែលជាមិត្តភ័ក្តនឹងគ្នា បានទៅស្នាក់នៅក្នុងផ្ទះដាច់ស្រយាលក្នុងព្រៃជ្រៅដ៍តូចមួយ ហើយក៍ជាកន្លែងដែលរកឃើញសៀវភៅមួយក្បាលដែលប្រមូលផ្តុំទៅដោយអាថ៍កំបាំងនៃការស្លាប់របស់មនុស្សសំខាន់ៗមួយក្រុមដោយសារតែបិសាចដែររស់នៅព្រៃក្បែរៗនោះ។​ អំពើរព្រៃផ្សៃមួយបានកើតមានឡើងលើពួកគេទាំងអស់គ្នា ដោយត្រូវខ្មោចចូល​សណ្ធិតក្នុងរៀងកាយរបស់ពួកគេរហូតដល់បាត់បង់ជីវិត យ៉ាងហោចណស់មានម្នាក់ក្នុង​ចំណោម៥នាក់នោះរួចផុតពីការស្លាប់ ក្នុងអំពើរដ៍ព្រៃផ្សៃនោះ។​ ចង់ដឹងថាតើ អំពើរព្រៃផ្សៃដែលបានកើតមានឡើងលើពួកគេទាំងអស់គ្នា ដោយត្រូវខ្មោចចូល​សណ្ធិតក្នុងរៀងកាយរបស់ពួកគេរហូតដល់បាត់បង់ជីវិតនោះមានភាពសាហាវឃោរឃៅយ៉ាងណានោះ មានតែចូលរួមតាមដានទស្សនាទាំងអស់គ្នានៅរោងភាពយន្ត Legend ។

គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី​ ០៩ ឧសភា ឆ្នាំ២០១៣ ​នេះតទៅនៅរោង​ Legend ដែលមានទីតាំងនៅផ្សារទំនើប​ City Mall ជាន់ទី៣ ។






 -----------------------------------------------
 កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ

No comments:

Post a Comment