Wednesday, July 10, 2013

សើច​សើច​ រហូតដល់ចុកពោះ ជាមួយ Despicble Me2 (3D)





មកដល់ថ្មីទៀតហើយខ្សែភាពយន្ត តុក្កតា Despicable Me2 ដែលចាក់បញ្ចាំងជាលក្ខណះ3Dដែលពោរពេញទៅដោយ សំណើច សើចសើចរហូតចុកពោះ ជាមួយក្រុម minions​ជាច្រើន នឹងត្រូវចាក់បញ្ចាំងនៅរាជធានីភ្នំពេញ ក្នុងពេលខាងមុខឆាប់ៗនេះហើយ។
លោកអ្នកធ្លាប់បាន​ទស្សនារួចមកហើយជាមួយ រឿង Despicable Me វគ្គ1 តែឧលូវនេះ Westec Media Limited បាននាំយករឿង Despicable Me វគ្ក2 មកចាក់បញ្ចាំងជូនទស្សនិកជនទស្សនា​ ដែលខ្សែភាពយន្តនេះជាប្រភេទរឿងកំប្លែង តុក្កតា 3D ដែលធ្វើអោយលោកអ្នកមិនទស្សនាមិនបាន។ នៅក្នុងរឿងនេះមានតួអង្គម្នាក់ឈ្មោះ Gru ​ដែលត្រូវបានសម្ព័ន្ធប្រឆាំងនឹងមនុស្សអាក្រក់ធ្វើការជ្រើសរើសឪ្យក្លាយទៅជាអ្នកប្រឆាំង នឹងមនុស្សអាក្រក់មួយក្រុម​ ដែលគេជឿថា Gru មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ឧក្រិ្កត្តកម្មដ៍ធំមួយដែលបង្កឡើងដោយក្រុមមនុស្សដែលពោរពេញដោយអំណាច។ ដង់ដឹងថាតើ Gru មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ឧក្រិ្កត្តកម្មដ៍ធំមួយដែលបង្កឡើងដោយក្រុមមនុស្សដែលពោរពេញដោយអំណាចយ៉ាណានោះ?​ មានតែតាមដានទ្សនាទាំងអស់គ្នានៅរោងភាពយន្ត Legend ។

គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី​ ១១ កក្កដា ឆ្នាំ២០១៣ ​នេះតទៅនៅរោង​ Legend ដែលមានទីតាំងនៅផ្សារទំនើប​ City Mall ជាន់ទី៣ ។



-----------------------------------------------
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ

No comments:

Post a Comment