Thursday, November 3, 2011

Cambodia on Moves


ព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំនេះត្រូបានរំសាយ
--------------------------------------------------------------------------------------------
បើក​ការដ្ឋាន​សាងសង់​ស្ពាន​ជ្រោយចង្វារ​ទី​២

នាយករដ្ឋមន្ត្រី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ជ្រោយចង្វារ​ទី​២លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ជ្រោយ​ចង្វា​ទី​២ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១១ ដើម្បី​សម្រួល​ដល់​ការ​កក​ស្ទះ​ចរាចរណ៍។ ស្ពាន​នេះ​សាងសង់​ឡើង​ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ ប្រជាមានិត​ចិន។

ស្ពាន​ជ្រោយ​ចង្វា​ទី​២ ឆ្លង​កាត់​ទន្លេ​សាប មាន​ប្រវែង​ជាង ១​ពាន់​២​រយ​ម៉ែត្រ និង​ទទឹង ១៣​ម៉ែត្រ​កន្លះ ដែលគេ​បាន​ឲ្យ​ឈ្មោះ​ជា​ផ្លូវការ​ថា ស្ពាន​មិត្តភាព​កម្ពុជា-​ចិន ត្រូវ​ប្រើប្រាស់​រយៈពេល​សាងសង់​ជាង ៣​ឆ្នាំ​ដោយ​ចំណាយ​ថវិកា​ចំនួន ២៧​លាន​៥​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ត្រូវ​សាងសង់​ស្រប​នឹង​ស្ពាន​ជ្រោយ​ចង្វា​ចាស់​ដែល​ជា​ជំនួយ​របស់​ ប្រទេស​ជប៉ុន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ស្ពាន​ជ្រោយចង្វា​ទី​២​នេះ គឺ​ជា​ស្ពាន​មិត្តភាព​កម្ពុជា-ចិន លើក​ទី​៥។ ស្ពាន​មិត្តភាព​កម្ពុជា-​ចិន លើក​ទី​១ គឺ​ជា​ស្ពាន​សេកុង​ក្នុង​ខេត្ត​ស្ទឹងត្រែង ទី​២​ស្ពាន​ព្រែក​ក្ដាម ទី​៣ ស្ពាន​ព្រែក​តាម៉ាក់។ ស្ពាន​ទាំង​៣​នោះ​បាន​ដាក់​សម្ពោធ​រួច​រាល់​ហើយ។ រី​ឯ​ស្ពាន​មិត្តភាព​កម្ពុជា-​ចិន ទី​៤ គឺ​ស្ពាន​តាខ្មៅ ដែល​ទើប​តែ​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ប៉ុន្មាន​ខែ​មុន ហើយ​ស្ពាន​ទី​៦ អាច​នឹង​មាន​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខេត្ត​ស្ទឹងត្រែង នៅ​ពេល​ដែល​ផ្លូវ​ពី​ខេត្ត​ព្រះវិហារ ភ្ជាប់​មក​ខេត្ត​ស្ទឹងត្រែង អាច​សាងសង់​រួច ហើយ​ស្ពាន​មិត្តភាព​កម្ពុជា-​ចិន លើក​ទី​៧ អាច​ធ្វើ​ឡើង​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល ដោយ​ឆ្លង​កាត់​ទន្លេ​បាសាក់ ប្រសិន​បើ​រដ្ឋាភិបាល​ចិន ផ្ដល់​ប្រាក់​កម្ចី​បន្ថែម​ទៀត​នោះ៕
--------------------------------------------------------------------------------------------

រាជធានីភ្នំពេញ សូមស្វាគមន៍!


ក្នុងចំណោមបណ្តាជនជាតិអាស៊ីទាំងក្នុង និងក្រៅប្រទេស រាជធានីភ្នំពេញ គឺជារាជធានី ដែលមានកេរ្តិ៍ឈ្មោះល្បីក្នុងការទទួលស្វាគមន៍
ភ្ញៀវទេសចរណ៍ច្រើនជាង
គេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រាជធានីភ្នំពេញ មានទីតាំង ស្ថិតនៅប្រសព្វនៅ ទន្លេធំ ៣ ជាប់ដៃទន្លេ ៤ នៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅផ្នែកខាងស្តាំមុខ ព្រះបរមរាជវាំង។ រាជធានីភ្នំពេញ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌ ដែលជាលំនៅដ្ឋានរបស់ ប្រជាពលរដ្ឋ ប្រមាន ១១.៤ លាននាក់ បើ ប្រៀបធៀបជាមួយប្រជាជន ទូទាំងប្រទេស។
រាជធានីភ្នំពេញ ក៍ជាច្រកចូលមួយដ៍សំខាន់នៃបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក ជាតំបន់បេតិកភណ្ឌ មានសាសនាចំរុះជាងគេនៅលើពិភពលោក និងមានអំណោយផលពីធម្មជាតិ ដោយមានប្រាសាទអង្គរវត្ត នៅភាគ ខាងលិច ឆ្នេរសមុទ្រដ៍ស្រស់ស្អាតនៅភាគខាងត្បូង និងមានដើមកំណើតជនជាតិភាគតិចនៅបណ្តាខេត្តជាច្រើននៃ ភាគឥសានប្រទេស។


រាជធានីភ្នំពេញបានបង្ហាញនូវវប្បធម៌មួយចំនួន និងភាពទាក់ទាញបែបប្រវត្តិសាស្រ្តរួមមាន ព្រះបរមរាជវាំង វិហារព្រះកែវមរកត និងសារមន្ទីរជាតិ។ មិនត្រឹមប៉ុណ្ណោះ មានសណ្ឋាគារថ្នាក់ផ្កាយប្រាំ ផ្ទះសំណាក់ ភោជនីយដ្ឋាន អន្តរជាតិ ហាងគុយទាវតាមដងផ្លូវ កិ្លបកំសាន្តថ្នាក់ក្នុងស្រុក និងក្លឹបឌីស្កូថ្នាក់អន្តរជាតិ ។ល។
​រាជធានីភ្នំពេញ ជារាជធានីដែលមានកំណើនប្រជាជនផ្លាស់ប្តូរ ដូចបណ្តា ទីក្រុងទេសចរណ៍អាស៊ានដទៃ ទៀតដែរ។ បរិមាណភោជនីយដ្ឋាន និងសណ្ឋាគារ បានរីករាលដាលគួរឱ្យកត់សំគាល់ នៅប៉ុន្មានឆ្នាំកន្លងទៅនេះ មិនត្រឹមតែប៉ុណ្ណេះ កំណើនភ្ញៀវទេសចរណ៍បានកើនឡើងយ៉ាងគំហុក ពីមួយឆ្នាំទៅមួយឆ្នាំ។ ច្រកទ្វារចេញចូល អន្តរជាតិផ្លូវគោកចំនួន ៣ ត្រូវបានចាប់ដំណើរការនៅឆ្នាំ ២០០៨ ហើយសព្វថ្ងៃ យើងយើងអាចធ្វើដំណើរតាមផ្លូវ អាកាសដោយផ្ទាល់ពីរាជធានីភ្នំពេញទៅទីក្រុងអាស៊ានមួយចំនួនផងដែរ។ ប្រព័ន្ធផ្លូវគោកត្រូវបានជួសជុលនិងធ្វើ អោយប្រសើរឡើងបន្តិចម្តងៗ ធ្វើឱ្យការធ្វើដំណើរមានភាពងាយស្រួលរួមទាំងការដឹកជញ្ជូនតាមជើងយន្តហោះក្នុង ស្រុក និងការបំរើសេវាទៀងទាត់តាមរថយន្តក្រុង ពីរាជធានីទៅទីក្រុងធំៗដូចជាក្រុងព្រះសីហនុ និងកំពង់ចាមជា ដើម។ ព្រះរាជាណាចក្រកម្ពុជាកំពុងក្លាយជាកន្លែងមានភាពទាក់ទាញ និងងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍មក ទស្សនាជារៀងរាល់ថ្ងៃ។

No comments:

Post a Comment