Thursday, November 3, 2011

ការបិទផ្សាយចុងក្រោយ




យើងពិតជាមានមោទនភាពដែលកម្ពុជា​​​មាន រោងភាពយន្តខ្នាតអន្តរជាតិ ដូចប្រទេសជិតខាង​ថៃ​ វៀតណាម ដែរ។
រោងភាពយន្តលេជេនគឺជារោងភាពយន្តដែលធំជាងគេ និង​ល្អដាច់គេនៅព្រះរាជាណាចក្រកម្ពុជា។​អាចផ្ទុកចំនួនមនុស្សបានរហូតដល់782នាក់ព្រមទាំងមានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបរួមទាំងសមេ្លងSURROUND SOUND និងបចេ្ចកវិទ្យា​3D ភ្លឺច្បាស់ត្រជាក់ភ្នែក។


សូមអញ្ជើញទៅទទួលយកបទពិសោធន៍ថ្មីជាមួយរោងភាពយន្តខ្នាតអន្តរជាតិលេជេន។

រោងភាពយន្តលេជេន មានទីតាំងនៅផ្សារទំនើបស៊ីធីម៉ល ជាន់ទី3
ទំនាក់ទំនងលេខទូរស័ព្ទ 088 954 9857​ ឬគេហទំព័រ www.legend-cinemas.com

--------------------------------------------------------------------------------------------
ការ​ឆ្លើយ​ឆ្លង​សារ​ពី​Gmail ទៅ​ទូរស័ព្ទ​ដៃក្នុងប្រទេសកម្ពុជា



ថ្មីៗ​កន្លង​ទៅ​នេះ​តំណាង​ក្រុមហ៊ុន​Google មក​ពី​ប្រទេស​អ៊ីស្រាអែល​ លោក​Guy Flysher មាន​តួនាទី​ជា​Software Engineering ដើម្បីសិក្សាជុំវិញ​​សេវាកម្ម​​ថ្មី​​ត្រៀម​ដាក់​ឲ្យ​ដំណើរការ​លើ​ទីផ្សារ​កម្ពុជាគឺ ការ​ឆ្លើយ​ឆ្លង​សារ​ពី​Gmail ទៅ​ទូរស័ព្ទ​ដៃ។




តំណាង​Google​​ មានប្រសាសន៍ថា៖ សម្រាប់​អ្នក​ដែល​ប្រើប្រាស់​Gmail ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​នរណា​ម្នាក់​នោះ គឺ​គ្រាន់​តែ​សរសេរ​ខ្លឹមសារ​អត្ថបទ និង​វាយ​លេខ​ទូរស័ព្ទ​ប្រព័ន្ធ​ណាមួយ​ដែល​សហការ​ រួច​ផ្ញើ​​ជា​ការ​ស្រេច(សូមមើលរូប)។ សេវាកម្ម​នេះ​អាច​ដើរ​ទៅ​បាន​លុះត្រាតែ យើង​មាន​កិច្ច​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​ក្នុង​ស្រុក។ឥតគិតថ្លៃ​ពី​Gmail ទេ​សម្រាប់​ផ្ញើ​សារ​ចេញ​ពី​Gmail Account។
រាល់​ការ​ឆ្លើយ​តប​ពី​ទូរស័ព្ទ​ដៃ​ទៅ​Gmail SMS sender គឺ​ត្រូវ​គិត​ថ្លៃ​ដូច​ផ្ញើ​សារ​ធម្មតា ដែល​ក្រុមហ៊ុន​ទូរស័ព្ទ​ក្នុង​ស្រុក​កំណត់​។នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ដូចជា​ឥណ្ឌា…ដើរ​មួយ​រយៈ​ហើយ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា ពុំ​ទាន់​អាច​ប្រើប្រាស់​សេវាកម្ម​នេះ​បាន​នៅ​ឡើយ​ទេ។

ពួក​យើង​​ក៏​បាន​ត្រៀម​ខ្លួន​ដើម្បី​ចរចា ជាមួយ​​បណ្ដា​​ក្រុមហ៊ុន​​ផ្គត់ផ្គង់​បណ្ដាញ​សេវា​ទូរស័ព្ទ​ក្នុង​ស្រុក​ សិន។ សេវាកម្ម​នេះ​អាច​ដំណើរការ​លើ​ទីផ្សារ​កម្ពុជា​បាន ឬ​មិន​បាន​គឺ​អាស្រ័យ​ទាំង​ស្រុង​លើ ក្រុមហ៊ុន​ទាំង​នោះ​​ជា​អ្នក​កំណត់ មិន​មែន​ភាគី​Google ថា​ដាក់​ឲ្យ​ប្រើ​​បាន​ដោយ​សេរី​ចិត្ត​ឯង​នោះ​ទេ។
ខ្ញុំ​អាច​និយាយ​បាន​ថា អ្វី​គ្រប់យ៉ាង​ ទាំង​ការ​ចរចា និង​លទ្ធផល​នឹង​បង្ហាញ​ក្នុង​ពេល​ឆាប់ៗ​នេះ។
ខ្ញុំ​សន្យា​ថា នឹង​​ព្យាយាម​បង្កើត​​អ្វី​ដែល​ថ្មី ជូន​ដល់​អ្នក​ប្រើប្រាស់​ទាំង​អស់ ជា​ពិសេស​ប្រជាជន​កម្ពុជា ហើយ​សម្រាប់​សេវាកម្ម​ថ្មី​នេះ Google សង្ឃឹម​ថា​នឹង​​អាច​​ប្រើប្រាស់​បាន ​ព្រម​ទាំង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​អ្នក​គាំទ្រ​Gmail ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៕

No comments:

Post a Comment