ពិព័រណ៍ ស្តីពី ព័ត៌មានវិទ្យា និងគមនាគមន៍ លើកទី៨ និង ពិព័រណ៍វិស័យ ស្ថាបត្យកម្ម និងសំណង់ ជាលើកទី៣ នឹងធ្វើនៅ ដើមខែឧសភា ខាងមុខនេះ
ភ្នំពេញៈ ក្រុមហ៊ុនទិន្នន័យ
អន្តរជាតិ ហៅកាត់ថា IDG ASEAN សហការជាមួយ អាជ្ញាធរជាតិ ទទួលបន្ទុក
កិច្ចការអភិវឌ្ឍន៍ វិស័យបច្ចេកវិទ្យា គមនាគមន៍ព័តមានវិទ្យា(NiDA)
ដោយមានការគាំទ្រ ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជានោះ នៅដើមខែឧសភា
ខាងមុខនេះ នឹងរៀបចំ ពិព័រណ៍ដ៏ធំមួយ ស្តីពី ព័ត៌មានវិទ្យា និងគមនាគមន៍
លើកទី៨ និង ពិព័រណ៍វិស័យស្ថាបត្យកម្ម និងសំណង់ លើកទី៣ ប្រចាំឆ្នាំ២០១២
នៅក្នុង មជ្ឈមណ្ឌល កោះពេជ្រ ប្រទេសកម្ពុជា ។
ការតាំងពិព័រណ៍
ស្តីពីវិស័យសំខាន់ៗទាំង២នេះ នឹងចាប់ផ្តើម ពីថ្ងៃទី០៣ រហូតដល់ ថ្ងៃទី ០៦
ខែឧសភា ឆ្នាំ ២០១២ ដែលនឹងបង្ហាញ ពីកម្មវិធីប្លែកៗ នៃវិស័យ ICT
និងគម្រោងស្ថាបត្យកម្ម សំខាន់ ជាច្រើនបែបសណ្ឋាន ។ ពិព័រណ៍ស្តីពី
ព័ត៌មានវិទ្យា និងគមនាគមន៍ជាលើកទី៨ និងពិព័រណ៍វិស័យ ស្ថាបត្យកម្ម និងសំណង់
ជាលើកទី៣ ប្រចាំឆ្នាំ២០១២ នៅកម្ពុជានឹងផ្តោតសំខាន់ លើការពង្រឹង
ឱ្យកាន់តែរឹងមាំឡើង នៃឧស្សហកម្ម វិស័យព័តមានវិទ្យា ទូរគមនាគមន៍
និងវិស័យសំណង់ និង ដើម្បីធ្វើការ ស្វែងរកឱកាស ជូនភ្ញៀវជាតិ និងអន្តរជាតិ
និងអ្នកជំនាញ ធ្វើការនាំ យកនូវបច្ចេកវិទ្យា និងចំណេះដឹងផ្នែក
ព័ត៌មានវិទ្យានិងគមនាគមន៍ និងសំណង់ ទំនើបៗ និងចុងក្រោយបំផុតមក
ធ្វើការដាក់តាំងបង្ហាញ ដើម្បីធ្វើសមាហរណកម្ម ក្នុងទីផ្សារនៃ
ព្រះរាជាណាចក្រកម្ពុជា។
រហូតមកដល់ពេលនេះ
មានក្រុមហ៊ុនជាង៧០ ដែលមានចំនួន១៥០ ស្តង់ដែល បានចូលរួម ក្នុងពិព័រណ៍ ស្តីពី
ព័ត៌មានវិទ្យា និងគមនាគមន៍ជាលើកទី៨នេះ ហើយក៏បានទទួលកាចូលរួមឧបត្ថម
ធំជាងគេពីសំណាក់ក្រុមហ៊ុន Beeline,ក្រុមហ៊ុនEzecom, ក្រុមហ៊ុន Online,
ក្រុមហ៊ុនបណ្តាញ ទូរស័ព្ទ LG, ក្រុមហ៊ុន CIDC ដែលនាំមកជូន នូវសេវាកម្ម
និងគេហទំព័រ Sabay, និង ក្រុមហ៊ុនទាំងក្នុង និងក្រៅស្រុកជាច្រើនទៀត។
បន្ថែមពីនេះទៀតដើម្បីជាលើកទឹកចិត្ត
ដល់ភ្ញៀវកិត្តិយស ដែលចូលរួមទស្សនា នៅក្នុង ព្រឹត្តិការណ៏ដ៏សំខាន់នេះ
និងមានការរៀបចំឡើង នូវកម្មវិធីពិសេសៗជាច្រើន ព្រមជាមួយ និងការចែកក៏ដូចជា
ចាប់រង្វាន់ពិសេសជា ច្រើនសន្ធឹកសន្ធាប់ ។ និងការដាក់តាំងបង្ហាញ នូវផលិតផល
បច្ចេកវិទ្យាព័ត៌មាន វិទ្យាទំនើបៗផ្សេងៗទៀតជាច្រើន ៕

----------------------------------------------
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ
No comments:
Post a Comment