ភាពយន្ត SAFE ដែលនិយាយពីបុរសម្នាក់ដែលបានជួយការពារនិងជួយសង្គ្រោះក្មេងស្រី ជនជាតិចិនម្នាក់ មានអាវុទសំខាន់នៃការបំផ្លិចបំផ្លាញ ការសំងាត់ទ្រង់ទ្រាយធំរបស់
ក្រុម ម៉ាហ្វីយ៉ា ចិន និង រុស្សី ដែលមានគំនិតចង់កាន់កាប់ និង គំរាមកំហែង រដ្ឋាភិបាលទាំងអស់
ក្នុងពិភពលោក។ ក្មេងស្រីនេះបានជួបជាមួយ “Soldier of Fortune” (ដើរតួរដោយ Jason Stretham)
ហើយគាត់បានការពារនាងពីការតាមចាប់ជំរិត និងតាមសំលាប់ពី ឧក្រិដ្ឋជន រុស្សី និង ចិន នៅ
ក្នុង សហរដ្ឋអាមេរិក។ ពួកគេទាំងពីរក្រុម បានប្រជែងគ្នាដើម្បីស្វែងរកក្មេងស្រីនេះ និង យក
រឿងសំងាត់ទាំងអស់ដែលនាងមាន ដូច្នេះពួកគេអាចប្រើវាដើម្បីគំរាមកំហែងរដ្ឋា ភិបាលទាំងអស់
ក្នុងពិភពលោក។នៅក្នុងរឿងនេះបង្ហាញអំពីការរត់គេចខ្លួនរបស់ពួកគេ ២នាក់ទៅកាន់តំបន់ផ្សេងៗ
គ្នា (រួមបញ្ចូលទាំង សណ្ឋាគារធំៗ និង កាស៊ីណូធំៗ) នៅក្នុងទីក្រុងធំៗ (ទីក្រុង New York និង
Philadelphia PA) នៅប៉ែកខាងកើតនៃសហរដ្ឋអាមេរិក។
ភាពយន្ត SAFE នឹងដាក់បញ្ចាំងនៅរោងភាពយន្ត លេជេន (ផ្សារស៊ីធីម៉ល) ចាប់ពីថ្ងៃនេះតទៅ។ទំនាកទំនងទូរស័ព្ទលេខ ០៩៣ ៣០០ ៤០០
សូមទស្សនាវីដេអូខ្លីខាងក្រោមនេះ
អត្ថបទ៖ Cambodia Today កម្ពុជាថ្ងៃនេះ
-----------------------------------------------
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ
No comments:
Post a Comment