Prometheus 3D
Ridley Scoot អ្នកដឹកនាំភាពយន្តរឿង
Alien និង Blade Runner វិលត្រលប់មកជាមួយភាពយន្តដែលគាត់ធ្លាប់បានបង្កើតឡើង។
ជាមួយភាពយន្តខ្នាតធំប្រចាំស្ទូឌីយូFox មានឈ្មោះថា Prometheus, Ridley Scott បានបង្កើតភាពយន្តបែបទេវកថានិយាយអំពីក្រុមអ្នកស្រាវជ្រាវបានរកឃើញនូវតំរុយអំពីដើមកំណើតមនុស្សនៅលើពិភពលោក
ដែលដឹកនាំដំណើរដ៏ព្រឺព្រួចទៅកាន់ជ្រុងអាថ៌កំបាំងមួយនៃសាកលលោក
ហើយពួកគេត្រូវតែប្រយុទ្ធក្នុងសង្រ្គាមដ៏សាហាវ
ដើម្បីសង្គ្រោះអនាគតរបស់មនុស្សលើផែនដី។
-----------------------------------------------------------------------------------------
A Thousand Words
បុរសនិយាយលឿន Jack McCall (សម្តែងដោយ
Eddie Murphy)នឹងនិយាយគ្រប់បែបយ៉ាង
ដើម្បី បញ្ចប់កិច្ចចរចារដោយជោគជ័យ ប៉ុន្តែក្រោយពេលលាតត្រដាងការពិតជាមួយ Guru ជីវិតរបស់គាត់ស្មើនឹងដើមឈើមួយដើមដែលមានស្លឹកចំនួន
១០០០សន្លឹក ដោយស្លឹកឈើមួយសន្លឹកស្មើនឹងសំដីរបស់គាត់មួយម៉ាត់។ ឥឡូវនេះ Jackប្តេជ្ញាចិត្តថានឹងមិននិយាយប៉ប៉ាច់ប៉ប៉ោចទៀតទេ
មិនអញ្ចឹងគាត់នឹងស្លាប់។ ចង់ដឹងថា ហេតុអ្វីបានជាភាពយន្ត “A Thousand Words”ជាភាពយន្តកំប្លែង?
នោះក៏ព្រោះតែ “មានតារាសម្តែងល្បីៗ
ឈុតកំប្លែង សំណើច និងទទួលបានភាពរីករាយ”។
ចាប់បញ្ចាំងពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១២
នៅរោងភាពយន្តលេជេន និងដឹ ស៊ីណេភ្លិច
No comments:
Post a Comment