កាលពីថ្ងៃទី០៥ ខែមិថុនា នេះនៅរោងភាពយន្ត លេជេន បានសម្ភោធភាពយន្តថ្មីដែលជាភាពយន្តបែបរឿងនិទានផ្សងព្រេង “Snow White and the Huntsman” Kristen
Steward ដែលមានឈ្មោះល្បីនៅក្នុងរឿង Twilight បានសម្តែងជាតួព្រះនាង Snow White ជាបុគ្គលតែម្នាក់ដែលចូលទៅក្នុងទឹកដីឋានសួគ៌ ដើម្បីគេចពីការប៉ុនប៉ងសំលាប់របស់ម្ចាស់ក្សត្រីដ៏ឃោរឃៅ
ដែលសម្តែងដោយម្ចាស់ពានរង្វាន់ Oscar®CharlizeTheron។ ព្រះនាង Snow White បានព្យាយាមគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះអាណាចក្ររបស់ព្រះនាង
អោយផុតចេញពីអំណាចរបស់ម្ចាស់ក្សត្រីបិសាច និងដើម្បីសងសឹកជូនព្រះបិតា ដែលសោយទីមង្គត
ក្រោមកណ្តាប់ដៃម្ចាស់ក្សត្រីកំណាចនេះ។Sam Claflin(សម្តែងនៅក្នុងរឿង
Pirates of the
Caribbean: On Stranger Tides) ចូលរួមសម្តែងជាតួព្រះអង្គម្ចាស់
ដែលធ្លាប់ក្នុងអន្លង់ស្នេហ៍ជាមួយនឹង សម្រស់ និងភាពឆ្លាតវៃរបស់ Snow White។
No comments:
Post a Comment