ភាពយន្តនេះ ជាភាពយន្តដែលធំជាងគេបង្អស់ប្រចាំឆ្នាំ ដែលក្រុមហ៊ុន Westec Media Limited បាននាំចូល។ ក្នុងសប្តាហ៍ដំបូង នៃការដាក់បញ្ចាំងភាពយន្តនេះ អាចរកប្រាក់ចំណូលបានជាង ៤៦ លានដុល្លារអាមេរិក ទូទាំងពិភពលោក។ ICE AGE: CONTINENTAL DRIFT គឺនិយាយអំពីដំណើរផ្សងព្រេងរបស់សត្វកំប្រុកមួយ ដែលពីរបីឆ្នាំក្រោយពីជួបប្រទះនូវភាពរន្ធត់នៅពិភពដាយណូស័រ Dawn of the Dinosaurs បានបន្តដំណើរផ្សងព្រេងលើទឹកដែល Sid បានជួបជាមួយបងប្អូនដែលបែកគ្នាជាយូរមកហើយ។
បន្ទាប់មក Diego ក៏បានជួបជាមួយគូស្នេហ៍របស់គេ Shira។ នៅលើផែនទឹកកក ដូចជាសំពៅ ពួកគេប្រយុទ្ធជាមួយសត្វកំណាចលើផ្ទៃសមុទ្រ និងចោរសមុទ្រ នៅពេលពួកគេរកឃើញដែនដីថ្មីមួយ។ គួរបញ្ចាក់ថា ភាពយន្តនេះ នឹងត្រូវចាប់បញ្ចាំងជាសាធារណៈ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២ នៅរោងភាពយន្ត Legend ដែលមានទីតាំងនៅផ្សារទំនើប City Mall ជាន់ទី៣ និងរោងភាពយន្ត The Cineplex នៅផ្សារទំនើបសូរិយា ជាន់ទី៥។ ទំនាក់ទំនងកក់សំបុត្រ តាមរយៈលេខទូរស័ព្ទ ០៩៣ ៣០០ ៤០០៕
No comments:
Post a Comment