Wednesday, August 8, 2012

Total Recall

កាលពីយប់ថ្ងៃ ទី ០៧ ខែសីហា កន្លងមកនេះ រោងភាពយន្ត Legend បានធ្វើការដាក់បញ្ចាំងលើកដំបូង ភាពយន្ត ដែលមានចំណង ជើងថា Total Recall ដែលនាំចូលដោយក្រុមហ៊ុន Westec Media Limited។ រឿង នេះ គឺជាភាពយន្តបែបប្រយុទ្ធ បាញ់ប្រហារ លាយឡំនឹងវិទ្យសាស្ត្រ ដោយនិយាយអំពីក្តីស្រមៃ របស់បុគ្គលិករោងចក្រម្នាក់ឈ្មោះ Douglas Quaid ទោះបីគាត់មានប្រពន្ធដ៏ស្រស់ស្អាតម្នាក់ដែលស្រលាញ់គាត់ក៏ដោយ ប៉ុន្តែការស្រមើស្រម៉ៃ គឺជាវិស្សមកាលដ៏ល្អមួយ សំរាប់ជីវិតដែលពោរពេញដោយ ភាពជូរចត់របស់គាត់។ អនុស្សាវរីយ៍នៃជីវិត ជាចារបុរសអាចជា អ្វីដែលគាត់ចង់បាន តែពេលហេតុការ អាក្រក់ លោក Quaid បានក្លាយខ្លួនជាអ្នកទោស ដែលប៉ូលីសកំពុងតាមចាប់ខ្លួន។
គួរបញ្ចាក់ផងដែរថា ភាពយន្តនេះ នឹងត្រូវចាប់បញ្ចាំង ជាសាធារណៈនៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១២ នៅរោងភាពយន្ត Legend ដែលមានទីតាំងនៅផ្សារទំនើប City Mall ជាន់ទី៣ និង រោងភាពយន្ត PLATINUM Cineplex ដែលមានទីតាំងនៅផ្សារ ទំនើបសូរិយាជាន់ទី៥៕

No comments:

Post a Comment