Wednesday, August 22, 2012

Paranorman 3D

កាលពី​យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ កន្លងទៅនេះ រោងភាពយន្ត Legend បានធ្វើ​ការដាក់​បញ្ចាំង​លើកដំបូង នូវ​ភាពយន្ត 3D ដែលមាន​ចំណងជើង​ថា Paranorman និង​នាំចូល​ដោយ​ក្រុមហ៊ុន Westec Media Limited។
រឿងនេះ និយាយ​ពី​ទីក្រុង New England តូច​មួយ នៃ Blithe Hollow ត្រូវបាន​ឡោមព័ទ្ធ​ដោយ​បិសាច។ Norman Babcock ជា​ក្មេងប្រុស​តែ​ម្នាក់ ដែលមាន​អាច​និយាយ​ជាមួយ​បិសាច​ និង​មាន​សមត្ថភាព​ការពារ​ការវិនាស ​នៃ​ទីក្រុង​នោះ ពី​បណ្តាសា ១០០ ឆ្នាំ របស់​មេ​ធ្មប់។
គេ​ត្រូវ​ប្រឆាំង​ជាមួយនឹង​ខ្មោច មេ​ធ្មប់ Zombies និង​បិសាច​ឃោរឃៅ​ដទៃទៀត។ ប៉ុន្តែ សំលេង​ខ្សឹប​នៃ​ប្រេត​ស៊ី​ខ្មោច​វ័យក្មេង​នេះ អាច​នឹង​ឃើញ​នូវ​សកម្មភាពពិសេសៗ របស់​ក្មេងប្រុស​ម្នាក់នេះ ជំរុញ​ទៅដល់​ព្រំដែន​ប្រភព​ផ្សេងទៀត​របស់​ពួកគេ។ គួរ​បញ្ចា​ក់ថា ភាពយន្ត​នេះ នឹងត្រូវ​ចាប់​បញ្ចាំង​ជា​សាធារណៈ នៅ​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១២ នៅ​រោងភាពយន្ត Legend ដែលមាន​ទីតាំងនៅ​ផ្សារ​ទំនើប City Mall ជាន់​ទី៣ ៕

No comments:

Post a Comment