ខ្សែភាពយន្តថ្មីមួយដែលត្រៀម ចាក់បញ្ចាំងក្នុងពេលខាងមុខនេះ មានចំនងជើងថា Jack the Giant Slayer គឺជាវណ្ណកម្មដ៏អស្ចារ្យមួយ បង្កប់ទៅដោយឈុតឆាកស្នេហា និងមហាវេទមន្តរបស់ដើមសណ្ដែកយក្ស ។
ខ្សែភាពយន្តនេះបានបង្ហាញពី ដើមសណ្ដែកយក្សដ៍ធំសំបើមមួយបាននាំយក Jack ទៅកន្លែងដ៍ខ្ពស់មួយដែលពោរពេញទៅដោយពពកនូវពាសពេញ រួមជាមួយយក្សជាច្រើនទៀតរស់នៅកន្លែងនោះ ហើយក៍ជាកន្លែងដែលយក្សបានចាប់ព្រះនាងម្ចាស់ Isabelle មកឃុំទុកផងដែរ។ នៅពេលមួយយក្សទាំងនោះបានព្យាយាមស្វែងរកផ្លូវចុះទៅខាងក្រោម ដើម្បីដណ្ដើមអាណាចក្រពីពួកមនុស្ស រីឯ Jack ក៍ខំប្រឹងគ្រប់មធ្យោបាយដើម្បីជួយសង្គ្រោះព្រះនាងម្ចាស់ Isabelle ចុះទៅខាងក្រោមផងដែរ ។ ចង់ដឹងថា តើយក្សទាំងនោះស្វែងរកផ្លូវចុះទៅខាងក្រោមបានដែរឬទេ ? រីឯ Jack ជួយសង្គ្រោះព្រះនាងម្ចាស់ Isabelle ពីពួកយក្សទាំងនោះបានដោយរបៀបណា? បើចង់ដឹងឲ្យកាន់តែច្បាស់ មានតែទៅចូលរួមតាមដាន ទស្សនាទាំងអស់គ្នា នៅរោភាពយន្ត Legend ។
គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី ០៧ មីនា ឆ្នាំ២០១៣ នេះតទៅនៅរោង Legend ដែលមានទីតាំងនៅផ្សារទំនើប City Mall ជាន់ទី៣ ។
-----------------------------------------------
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ
No comments:
Post a Comment