Monday, March 11, 2013

មហាសៀកឆ្ពិនភ្នែកក្នុងរឿង ​ Oz: The Great and Powerful

ខ្សែភាពយន្ត Oz: The Great and Powerful ដែលជាវណ្ណកម្មដ៏អស្ចារ្យមួយ បង្កប់ទៅដោយឈុតឆាកស្នេហា លាយឡំនិងសៀកឆ្ពិនភ្នែក របស់ក្រុមសៀកដ៍ជំនាញមួយក្រុម នឹងចាក់បញ្ចាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងពេលខាងឆាប់ៗខាងមុខនេះហើយ។

ក្រុមសៀក​ដ៍ជំនាញផ្នែកឆ្ពិនភ្នែក Oscar Diggs មួយក្រុមបានសង្ឃឹមថា​ ពួកគាត់នឹងទទួលបានជោគជ័យយ៉ាងធំមួយ​ ព្រមទាំងពានរង្វាន់ផងដែរ ខណៈពេលដែលពួកគាត់បាន ធ្វើដំណើរនិងដឹកនាំរបស់របរសំភារៈទាំងអស់ទៅ​ទឹកដី Oz​​ រួចរាល់អស់ហើយ ប៉ុន្តែពួកគាត់បានជួបប្រទេះមេធ្មប់ចិត្តខ្មៅមួយក្រុមដែលជាបញ្ហាដ័ធំមួយរបស់ពួកគាត់​។​ អ្នកស្រុក Oz ទាំងអស់បានលើកទឹកចិត្តដល់ពួកគាត់អោយក្លាយជាមនុស្សដែលស្រសប់ ជំនាញផ្នែកសៀកឆ្ពិនភ្នែកដ៍អស្ចារ្យ សំរាប់ធ្វើការឆ្ពិនភ្នែកលើពួកមេធ្មប់ចិត្តខ្មៅ ដើម្បីដណ្ដើមសិទ្ធសេរីភាពក្នុងការរស់នៅជូនប្រជាជន Oz ពីពួកមេធ្មប់ចិត្តខ្មៅទាំងនោះវីញ។​ ចង់ដឹងថាតើ ក្រុមសៀកដែលប្រសប់ជំនាញផ្នែកឆ្ពិនភ្នែកទាំងនោះអាចទាមទារសិទ្ធសេរីភាពក្នុងការរស់នៅជូនប្រជាជន Oz ពីពួកមេធ្មប់ចិត្តខ្មៅទាំងនោះវិញបានដែរ​ឬទេ​?

បើចង់ដឹងឲ្យកាន់តែច្បាស់ មានតែទៅចូលរួមតាមដាន ទស្សនាទាំងអស់គ្នា នៅរោភាពយន្ត Legend។​

គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី​ ១៤ មីនា ឆ្នាំ២០១៣ ​នេះតទៅនៅរោង​ Legend ដែលមានទីតាំងនៅផ្សារទំនើប​ City Mall ជាន់ទី៣ ។





 -----------------------------------------------
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ

No comments:

Post a Comment