Sunday, April 7, 2013

ដំណើរផ្សងព្រេងក្នុងទឹកដីដាយណូស័រ ក្នុងរឿង​ Jurassic Park (3D)



មកដល់ថ្មីទៀតហើយ​ ខ្សែភាពយន្ត Jurassic Park ដែលបញ្ចាំងជាលក្ខណៈ​ 3D ដែលជាវណ្ណកម្មដ៏អស្ចារ្យមួយ បង្កប់ទៅដោយឈុតឆាក ភ័យក្លាច រន្ធត់ ព្រឺព្រួច​ នៅក្នុងសួនឧទ្យានដាយណូស័រដ៍ធំមួយ​ បានមកដល់ហើយ នឹងចាក់បញ្ចាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងពេលខាងមុខឆាប់ៗនេះហើយ។

ជាមួយនឹងសមិទ្ធិផលវិទ្យាសាស្ត្រដ៏ធំមហាសាលមួយ​ មាន​សត្វដាយណូស័រសិប្បនិមិ្មត្តជាច្រើនត្រូវបានសង្កើតឡើងអោយមានជីវិតរស់រវើកដូចសត្វដាយណូស័រមានជីវិតពិតប្រាកដនៅក្នុងឧទ្យាន Jurassic Park ។ លោក John Hammond បានអញ្ជើញមនុស្ស 4​ នាក់​ និងចៅៗរបស់គាត់ចំនួន 2 នាក់ទៀតចួលរួមសកម្មភាពនានាក្នុងសួនឧស្យាននោះជាមួយគាត់។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺថា មានបុគ្គលិកធ្វើការនៅទីនោះម្នាក់បានព្យាយាមលួចអំប្រ៊ីយ៉ុងដាយណូស័រ និងបានបិទផ្ដាច់រាល់ចរន្តអគ្គិសនីទាំងអស់ដែលកំពុងដំណើរការ។ បន្ទាប់ពីនោះមកការផ្សងព្រេងដ៍សកម្មដើម្បីគេចផុតពីសេចក្ដីស្លាប់ក៍បានចាប់ផ្ដើមពាសពេញឧទ្យានទាំងមូល​ ។ ចង់ដឹងថាតើនឹងមានរឿងអ្វីកើតឡើងលើមនុស្សទាំងអស់នៅក្នុងឧទ្យាននោះបន្ទាប់ពីមានអ្នកលួចអំប្រ៊ីយ៉ុងដាយណូស័រ និងបានបិទផ្ដាច់រាល់ចរន្តអគ្គិសនីទាំងអស់ដែលកំពុងដំណើរការនោះ មានតែចូលរួមទស្សនាទាំងអស់គ្នានៅរោងភាពយន្ត Legend ។

គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី​ ១១ មេសា ឆ្នាំ២០១៣ ​នេះតទៅនៅរោង​ Legend ដែលមានទីតាំងនៅផ្សារទំនើប​ City Mall ជាន់ទី៣ ។


-----------------------------------------------
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ

No comments:

Post a Comment