Sunday, April 7, 2013

KLDis ផ្តល់​រង្វាន់ Galaxy Note II ដល់​អ្នក​គាំទ្រ​នៅ​លើ Facebook


ថ្មីៗ​នេះ​ក្រុម​ហ៊ុន​ KLDis​ បាន​ផ្តល់​ឱកាស​ឈ្នះ​រង្វាន់​ធំ ទូរសព្ទ Samsung ​Galaxy Note II មួយ​គ្រឿង​ដែល​ជា​ Smartphone  ផ្តុំ​ដោយ​បច្ចេកវិទ្យា​ល្អ​ឥត​ខ្ចោះ ជាមួយ​នឹង​ភាព​ច្នៃប្រឌិត របស់​ត្រកូល Note ជំនាន់ទី២ ដែល​មាន​លក្ខណៈ​ច្របាច់ បញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា​កំពូល ២​ប្រភេទ របស់ Samsung គឺ Galaxy Note និង Galaxy S III ជូន​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង Facebook Page របស់​ KLDis (www.facebook.com/KLDis)។​ ​
ក្រៅ​ពី​រង្វាន់​ធំ Galaxy Note II តម្លៃ​រាប់​រយ​ដុល្លារ​ហើយ​នោះ អតិថិជន​និង​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង Facebook Page KLDis ទាំង​អស់​អាច​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​ទៀត​ដូចជា​ សំបុត្រ​ចូល ​ទស្សនា​ភាពយន្ត នៅ​រោងភាពយន្ត ផ្លាទីនៀម​ស៊ីណេផ្លិច សូរិយា​ជាន់​ទី៥ ដែល​មាន​ភ្ជាប់​ជាមួយ​ពោត​លីង, ភេសជ្ជៈ​ព្រម​ទាំង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ផង​ដែរ។
សម្រាប់​មិត្ត​អ្នកអាន​ដែល​មាន​គណនី Facebook អាច​ចូលរួម​បាន​ទាំងអស់​គ្នា​ដើម្បី​ចូលរួម​ផ្សង​សំណាង​ឈ្នះ​រង្វាន់​ធំ​ទូរសព្ទ Samsung ​Galaxy Note II​ ពីKLDis។ ដោយ​គ្រាន់​តែ​ចូល​ទៅ​ “Like” www.facebook.com/KLDis របស់ KLDis រួច Comment នូវ​ឈ្មោះ​ពេញ​របស់​អ្នក​ និង​លេខ៤​ ខ្ទង់​របស់​អត្តសញ្ញាណប័ណ្ណ​ឬ​កាត​សិស្ស​ និស្សិត​ឬ​លិខិត​ឆ្លងដែន​បន្ទាប់​មក​ចុច “​Share” ជា​ការ​ស្រេច។
បញ្ជាក់ៈ៖ លេខ៤​ ខ្ទង់​របស់​អត្តសញ្ញាណប័ណ្ណ​ឬ​កាត​សិស្ស​ និស្សិត​ឬ​លិខិតឆ្លងដែន ​គឺ​ប្រើ​សម្រាប់​ជា​លេខ​សំណាង​របស់​លោកអ្នក។ ក្រុម​ហ៊ុន​ KLDis នឹង​ចាប់​លេខ​សំណាង​នៅ​ថ្ងៃទី២០មេសា២០១៣​ ដើម្បី​ស្វែង​រក​ម្ចាស់​រ​ង្វាន់ Samsung ​Galaxy Note II
ចូល​រូម​ទាំងអស់​គ្នា​ណា!
-----------------------------------------------
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ

No comments:

Post a Comment