Thursday, May 23, 2013

ជើងឯកបើករថយន្តផ្តាច់ព្រលឹង ក្នុងរឿង Fast & Furious 6



មហាខ្សែភាពយន្ត Fast & Furious 6 ដែលជាវណ្ណកម្មដ៏អស្ចារ្យមួយ បង្កប់ទៅដោយឈុតឆាកបាញ់​ ប្រហារ សងសឹក​ រួមជាមួយការបើករថយន្តដ៍សាហាវលើផ្លូវដ៍សែនគ្រោះថ្នាក់ ​ ដែលទទឹងរងចាំជាយូរមកហើយនោះ នឹងចាក់បញ្ចាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងពេលខាងមុខឆាប់ៗនេះហើយ។

Fast & Furious ដែលជារឿងបែបសកម្មភាព ផ្សងព្រេង លាយឡំនឹងបច្ចេកទេសនៃការបើករថយន្តដ៍សាហាវ និងមហាលឿននោះ ឥឡូវនេះបានត្រលប់មកជួបប្រិយមិត្តជាថ្មីម្ដងទៀត ជាមួយនឹងវគ្គថ្មីគឺ Fast & Furious 6​ ។ ក្នុងវគ្គថ្មីនេះ Hobbs បានកោះហៅឪ្យ Dom និងបក្ខពួករបស់គាត់ទៅទីក្រុងឡុងដ៍ ដើម្បីធ្វើជាអ្នកបើកបរឪ្យពួកពាណិជ្ជករដែលធ្លាប់បានបង្កឪ្យមានការបំផ្លាញដល់ប្រទេសជាច្រើន នៅក្នុងសកម្មភាព ដូចជា ការដុតកៅស៊ូ និងការដំឡើងឈ្នាន់លោហះ ។ ដែលទទួលបានប្រាក់ដំនួន 100 លានដុល្លាររួចពីការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មដ៍សាហាវនោះរួចមក Dom និង​ Brian បានសំរេចចិត្តថាធ្វើជាគេចខ្លួនមួយរយៈ ។ តើក្នុងវគ្គថ្មីនេះនឹងមានឈុតអ្វីដែលប្លែកភ្នែកជាវគ្គមុនៗ ? មានតែចូលរួមទស្សនាទាំងអស់គ្នានៅរោងភាពយន្ត Legend ។

គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី​​ 30 ឧសភា ឆ្នាំ2013 ​នេះតទៅនៅរោង​ Legend ដែលមានទីតាំងនៅផ្សារទំនើប​ City Mall ជាន់ទី3 ។




-----------------------------------------------
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ

No comments:

Post a Comment