Friday, May 17, 2013

សង្គ្រាមអវកាស ក្នុងរឿង Star​Trek Into Darkness

 ខ្សែភាពយន្ត​ Star Trek Into Darkness ដែលជាវណ្ណកម្មដ៏អស្ចារ្យមួយទៀតហើយ ដែលបង្កប់ទៅដោយឈុតឆាកបាញ់​ ប្រហារ សងសឹក​ របស់ក្រុមទាហាន​​ និងអ្នកទោសដ៍ឃោរឃៅមួយម្នាក់ ដែលទទឹងរងចាំជាយូរមកហើយនោះ នឹងចាក់បញ្ចាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងពេលខាងមុខឆាប់ៗនេះហើយ។

ក្នុងខ្សែភាពយន្តនេះបាននិយាយពីសង្រ្គាមយាន្តអវកាស ដែលបានកើតមានឡើងបន្ទាប់ពីអ្នកធ្វើការលើយាន្តអវកាសម្នាក់ បានមានគំនិតជាច្រើនដែលទាក់ទង នឹងការបញ្ឈប់កម្លាំងភេរវកម្ម ពីពួកផ្ទៃក្នុង​ ក្នុងការរៀបចំកម្លាំងភេរវកម្មដែលបានផ្តល់អោយ អនុសេនីឯក Kirk ជាបុគ្គលដែលសំខាន់ម្នាក់ ក្នុងការស្រាជ្រាវរកអ្នកទោសដែលរត់គេចខ្លួនបន្ទាប់ពីសង្គ្រាមតំបន់លោកបានបញ្ចប់ ក៍បានចាប់ខ្លួនបុរសម្នាក់ជាមួយនឹងអាវុធដែលបំរុងធ្វើសកម្មភាពបំផ្លេចបំផ្លាញមហាជន ។ ថាតើក្នុងការស្រាជ្រាវរកអ្នកទោសដែលរត់គេចខ្លួនបន្ទាប់ពីសង្គ្រាមតំបន់លោកបានបញ្ចប់ រួមទាំងឈានទៅដល់ការចាប់ខ្លួនបុរសម្នាក់ជាមួយនឹងអាវុធដែលបំរុងធ្វើសកម្មភាពបំផ្លាចមហាជននោះ បានជួបឧបស័ក្កអ្វីខ្លះ​ ?​ មានតែចូលរួមតាមដានទស្សនាទាំងអស់គ្នានៅរោងភាពយន្ត Legend ។

គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី​ ២៣ ឧសភា ឆ្នាំ២០១៣ ​នេះតទៅនៅរោង​ Legend ដែលមានទីតាំងនៅផ្សារទំនើប​ City Mall ជាន់ទី៣​។

 -----------------------------------------------

កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ

No comments:

Post a Comment