Friday, June 7, 2013

ការធ្វើដំណើរដ៏គ្រោះថ្នាក់ក្នុងរឿង After Earth





មកដល់ថ្មីទៀតហើយ ខ្សែភាពយន្ត​ After Earth ដែលជាវណ្ណកម្មដ៏អស្ចារ្យមួយ ដែលបង្កប់ទៅដោយឈុតឆាកតស៊ូ ខំប្រឹងប្រែង ដល់បានសំរេច នូវអ្វីដែលចង់បានរបស់កូនប្រុស​ ឧត្តសនីយ៍ម្នាក់​ ដែលទទឹងរងចាំជាយូរមកហើយនោះ នឹងត្រូវចាក់បញ្ចាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងពេលខាងមុខឆាប់ៗនេះហើយ។

ក្នុងខ្សែភាពយន្តនេះបាននិយាយពីការផ្ទុះយន្តហោះមួយបានធ្វើឱ្យKitaiRaige (Jaden Smith) និង Cypher ឪពុកគាត់ជាប់នៅលើផែនដីអស់រយៈពេល1000ឆ្នាំក្រោយពីព្រឹត្តិការណ៍ទាំងនោះបង្ខំឱ្យមនុស្សជម្លៀសខ្លួន។ ដោយសារ Cypher ត្រូវរបួស Kitai ដែលជាកូនប្រុសរបស់ Cypher ត្រូវបង្ខំចិត្តធ្វើដំណើរក្នុងព្រៃមួយដ៏គ្រោះថ្នាក់តែម្នាក់ឯងដើម្បីសុំជំនួយមកជួយជីវិត Cypher ដែលជាឪពុកដែលបានរងរបួសជាប់នៅលើផែនដីអស់រយៈពេលជាយូមកហើយ។ ថាតើការបង្ខំចិត្តធ្វើដំណើរក្នុងព្រៃមួយដ៏គ្រោះថ្នាក់តែម្នាក់ឯងដើម្បីសុំជំនួយមកជួយជីវិត Cypher ដែលជាឪពុកដែលបានរងរបួសជាប់នៅលើផែនដីអស់រយៈពេលជាយូមកហើយនោះបានជួបនឹងឧបស័ក្កអ្វីខ្លះនោះ?​ មានតែចូលរួមតាមដានទស្សនាទាំងអស់គ្នានៅរោងភាពយន្ត Legend ។

គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី​ 13 មិថុនា ឆ្នាំ២០១៣ ​នេះតទៅនៅរោង​ Legend ដែលមានទីតាំងនៅផ្សារទំនើប​ City Mall ជាន់ទី៣​ ។





-----------------------------------------------

កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ

No comments:

Post a Comment