Sunday, June 2, 2013

មហាសៀករហ័សកម្ម ឆ្ពិនភ្នែក ក្នុងរឿង Now You See Me




 
ខ្សែភាពយន្ត Now You See Me ដែលជាវណ្ណកម្មដ៏អស្ចារ្យមួយ បង្កប់ទៅដោយឈុតឆាកស្នេហា លាយឡំនិងសៀកឆ្ពិនភ្នែកបែបទាន់សម័យ របស់ក្រុមសៀកដ៍ជំនាញមួយក្រុម នឹងចាក់បញ្ចាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងពេលខាងឆាប់ៗខាងមុខនេះហើយ។

រឿង​Now You See Me ជាប្រភេទរឿងព្រឺព្រូចដែលធ្វើអោយអ្នកមើល​​​​​​មិនអាចបែងចែកបានថាជាវេទមន្តរឺជាការបំភាន់ភ្នែកឡើយ ​​ភ្នាក់ងារ FBI ​បានតាមដានរាល់សកម្មភាពរបស់ក្រុមសៀកឆ្ពិនភ្នែកដែលលួចយកប្រាក់ពីធនាគារអំឡុងពេលដែលពួកគេកំពុងសម្តែងហើយប្រគល់លុយទាំងនោះទៅទស្សនិកជនរបស់ពួកគេ។ ថាតើហេតុអ្វីបានជាការសំដែងរបស់ក្រុមសៀក របស់ពួកគេឈានទៅដល់ការលួចយកប្រាក់ពីធនាគារបាន?​ បើចង់ដឹងអោយកាន់តែច្បាស់មានតែចូលរួមតាមដានទស្សនាទាំងអស់គ្នាក្នុងរោងភាពយន្ត Legend ។
គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី​ ០៦ មិថុនា ឆ្នាំ២០១៣ ​នេះតទៅនៅរោង​ Legend ដែលមានទីតាំងនៅផ្សារទំនើប​ City Mall ជាន់ទី៣ ។




-----------------------------------------------
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ

No comments:

Post a Comment