Wednesday, June 19, 2013

វរបុរសអច្ឆរិយ: ក្នុងរឿង Man of Steel






មកដល់ថ្មីទៀតហើយខ្សែភាពយន្ត Man of Steel ដែលជាវណ្ណកម្មដ៏អស្ចារ្យមួយទៀតហើយ​ ដែលគ្រប់ឈុតឆាកបង្កប់ទៅដោយ ការប្រើកំលាំងពិសេសរបស់វីរបុរស​អច្ឆរិយ: ដែលគេបានហៅគាត់ថា Super Man ដែលលោកអ្នក បានទទឹងរងចាំជាយូរមកហើយនោះ នឹងចាក់បញ្ចាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងពេលខាងមុខឆាប់ៗនេះហើយ។

ក្នុងខ្សែភាពយន្តនេះ បាន​និយាយពីទារកម្នាក់ត្រូវបានឪពុកដែលជាវីរបុរសមួយរូបបានបោះបង់ចោលពីភពគ្រីបតុង​ (Krypton) ដោយមិនដាច់ចិត្ត ក៍ព្រោះតែចង់ឪ្យរូបគេរួចផុតពីគ្រោះថ្នាក់នៃការរលាយភពនោះ។ Clark Kent ដែលជាទារកតូចនោះ បានក្លាយជាអ្នកកាសែតមួយរូប ហើយត្រូវបានទទួលយកទៅចិញ្ចឹមដោយគ្រួសាររបស់លោក Jonathan​ និងអ្នកស្រី Marthan Kent ។ អ្នកទាំង២បានចិញ្ចឹមបីបាច់រូបគេយ៉ាងប្រពៃ​ បើទោះជា Clark Kent ព្យាយាមសួរចង់ដឹង តើរូបគេជាកូនប្រុសរបស់ពួកគេមែន​ ឫមិនមែនក៍ដោយ។ ប៉ុន្តែគេមានអារម្មថាខ្លួនឯង ដូចជាមនុស្សចម្លែកម្នាក់អញ្ចឹង ព្រោះថាមពលចម្លែកដ៍អស្ចារ្យមួយ ធ្វើអោយគាត់ចាប់ផ្តើមស្វះស្វែងរកទីកន្លែងសម្រាបជីវិតផ្ទាល់ខ្លួន។ បន្ទាប់ពីនោះមក នៅពេលដែលពិភពលោកត្រូវបានលុកលុយ និងវាយកម្ទេច​ គាត់ក៍ក្លាយជាវីរបុរសមួយរូបដោយដាក់ឈ្មោះឪ្យខ្លូនឯងថា Superman ដើម្បីជួយការពារភពផែនដី និង​មនុស្សទំាងឡាយឪ្យមានសុវត្តិភាពជៀសផុតពីគ្រោះថ្នាក់ និងវិនាសកម្មនានាដែលកំពុងកើតមាន។ តើនឹងមានអ្វីកើតឡើងចំពោះ Super Man ម្នាក់នេះក្នុង​ការការពារភពផែនដី និង​មនុស្សទំាងឡាយឪ្យមានសុវត្តិភាពជៀសផុតពីគ្រោះថ្នាក់ និងវិនាសកម្មនានាដែលកំពុងកើតនោះ? បើចង់ដឹងអោយកាន់តែច្បាស់មានតែចួលរួមទស្សនាទាំងអស់គ្នានៅរោងភាពយន្ត Legend .
គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី​ ២០ មិថុនា ឆ្នាំ២០១៣ ​នេះតទៅនៅរោង​ Legend ដែលមានទីតាំងនៅផ្សារទំនើប​ City Mall ជាន់ទី៣ ។


-----------------------------------------------
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ

No comments:

Post a Comment