Wednesday, June 12, 2013

កំប្លែង សើច ហួសចិត្ត នៅក្នុងរឿង RAPTURPALOOZA






មកដល់ទៀតហើយ មកដល់ទៀតហើយ ខ្សែភាពយន្ត​ RAPTURPALOOZA ដែលជាវណ្ណកម្មថ្មីមួយទៀតហើយ ដែលបង្កប់ទៅដោយឈុតឆាកស្នេហា​ កំប្លែង សើច ហួសចិត្ត ជាមួយនឹងសកម្មភាពហួសចិត្តជាច្រើនរបស់ ខ្មោចព្រាយបីសាច រួមចាមួយបិសាច Zombie ផងដែរ។

ក្នុងខ្សែភាពយនេះបាននិយាយ​ពី វិនាសកម្មនៃពិភពលោកមួយបានកើតឡើង ហើយមានមនុស្សរាប់សែននាក់ ត្រូវបានគេធ្វើអោយផ្ញាក់ផ្អើលដូចបានឡើងឋានសួគ៏។ Lindsey (Kendrick) និងមិត្តប្រុសរបស់នាង Ben (Daley) ដែលមានជីវិតរស់នៅ ដោយគ្មានការជួយជ្រោមជ្រែងក្នុងជាយក្រុង Seattle។ គូរសង្សារដែលមានវ័យក្មេង‌ទាំងពីរនេះព្យាយាមជំនះរាល់ឧបសគ្គក្នុងការរស់នៅដោយជីវិតដ៏សាមញ្ញមួយដែលហ៊ុមព័ទ្ធទៅដោយបរិយាកាសប្លែកៗនៅជុំវិញខ្លួនដូចជា សត្វកណ្តូបចេះនិយាយ ភ្លៀងធ្លាក់ដែលមានសុទ្ធតែឈាម និងខ្មោចព្រាយបីសាចជាច្រើនទៀត។ ប៉ុន្តែពេលដែលមានមនុស្សម្នាក់ប្រឆាំងនឹងព្រះគ្រឹស្គ (យេស៊ូ) ចាប់ផ្តើមមកស្នាក់នៅក្បែរពួកគេនោះ Lindsey មានអារម្មណ៍នាងបានក្លាយជាចំណាប់អារម្មណ៍របស់បុរសនោះ ។ ក្រោមការជួយជ្រោមជ្រែងពីគ្រួសារ និងមិត្តរបស់នាង ព្រមទាំងអ្នកកាត់ស្មៅម្នាក់ទៀតដែលជាបីសាច Zombie រស់នៅក្បែរផ្ទះរបស់ពួកគេដែរនោះ គូរសង្សារទាំងពីរបានបញ្ឈប់អ្នកដែលប្រឆាំងនឹងព្រះគ្រឹស្គដែលមានបំណងយកនាងធ្វើជាកូនក្រមុំរបស់គេនោះ ហើយពិសេសជាងនេះ គឺជាការចាប់ផ្តើមនៃដំណើរការសង្គ្រោះពិភពលោកឡើងវិញ។ ថាតើឈុតឆាកស្នេហា​ កំប្លែង សើច ហួសចិត្ត ជាមួយនឹងសកម្មភាពហួសចិត្តជាច្រើនរបស់ ខ្មោចព្រាយបីសាច រួមចាមួយបិសាច Zombie ទាំងអស់នោះនាំលោកអ្នកមកនូវសំណើចយ៉ាងណានោះ?​ មានតែចូលរួមតាមដានទស្សនាទាំងអស់គ្នាក្នុងរោងភាពយន្ត Legend ។

គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី​ ១៣ មិថុនា ឆ្នាំ២០១៣ ​នេះតទៅនៅរោង​ Legend ដែលមានទីតាំងនៅផ្សារទំនើប​ City Mall ជាន់ទី៣​ ។

-----------------------------------------------
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ

No comments:

Post a Comment