Wednesday, June 26, 2013

សកលវិទ្យាល័យសត្វចម្លែក​ Monsters University





ខ្សែភាពយន្ត Monsters University ដែលជាវណ្ណកម្មដ៏អស្ចារ្យមួយ បង្កប់ទៅដោយឈុតឆាកការខំប្រឹងប្រែង តស៊ូ របស់សិស្សមួយក្រុម ដែលព្យាយាមរហូតដល់សំរេចនូវអ្វីដែលខ្លួនចង់បាន នឹងចាក់បញ្ចាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងពេលខាងឆាប់ៗខាងមុខនេះហើយ។

រឿងMonsters University ជាប្រភេទរឿងតុក្កតាបែបកំប្លែងនិងរន្ធត់ដែលមានក្រុមសិស្សសាលាសត្វចម្លែកជាច្រើនក្រុមប្រកួតដណ្តើមគ្នាយក Champion នែScare Gameដែលជាហ្គេមបន្លាចក្មេងៗនៅពេលយប់។ ផ្តើមចេញពីសិស្សពីរនាក់គឺMike និងSulley ដែលចំអកឡកឡើយបពេលជួបគ្នាដំបូង រហូតសហការគ្នាបងើ្កតជាក្រុមមួយដើម្បីបន្តMonsters ProgramនិងScare Champion។ បើមនុស្សកាន់តែខ្លាច កាន់តែស្រែក កំរិតនែការទទួលពិន្ទុកាន់តែខ្ពស់ដូច្នេះMike ខំប្រឹងដឹកនាំក្រុមធ្វើយ៉ាងណាអោយតែសំរែកមនុស្សកាន់តែខ្លាំង និងអត់ធន់រាល់ឧបសគ្គកើតមាន។ ចង់ដឹងថាតើការខំប្រឹងដឹកនាំក្រុមធ្វើយ៉ាងណាអោយតែសំរែកមនុស្សកាន់តែខ្លាំង និងអត់ធន់រាល់ឧបសគ្គកើតមាននោះ នឹងមានរឿងអ្វីកើតឡើងលើពួកគេ? មានតែចូលរួមតាមដានទស្សនាទាំងអស់គ្នានៅរោងភាពយន្ត Legend ។

គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី​ ២៧ មិថុនា ឆ្នាំ២០១៣ ​នេះតទៅនៅរោង​ Legend ដែលមានទីតាំងនៅផ្សារទំនើប​ City Mall ជាន់ទី៣​ ។

 


-----------------------------------------------
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ

No comments:

Post a Comment