Tuesday, July 2, 2013

វិនាទីចុងក្រោយនៃការសង្គ្រោះសេតវិមាន ក្នុងរឿង White House Down


មកដល់ថ្មីទៀតហើយខ្សែភាពយន្ត White House Down ដែលជាវណ្ណកម្មដ៏អស្ចារ្យមួយទៀតហើយ ដែលបង្កប់ទៅដោយឈុតឆាកបាញ់​ ប្រហារ ជួយសង្គ្រោះចំណាត់ខ្មាំង ពីពួកភេរវកម្ម មួយក្រុមធំ ដែលលោកអ្នកទទឹងរងចាំជាយូរមកហើយនោះ នឹងចាក់បញ្ចាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងពេលខាងមុខឆាប់ៗនេះហើយ។



ខ្សែភាពយន្តនេះបរិយាយអំពីការវាយប្រហាររបស់សត្រូវក្នុងគោលបំណងតាមចាប់ប្រធានាធិបតីអាមេរិក និងចង់គ្រប់គ្រងសេតវិមាន។ White House Down មិនត្រឹមតែជារឿងបាញ់ប្រហារគួរឱ្យញាក់សាច់ប៉ុណ្ណោះទេ ថែមទាំងបង្កប់ទៅដោយឆុតឆាកកំប្លែងពីសំណាក់ តួអង្គស្រស់សង្ហាគឺលោក Channing Tatum និង Jamie Foxx ផងដែរ។ ចង់ដឹងថាតើគ្រប់ឈុតឆាកបាញ់ប្រហារឡាយឡំ និងឈុតឆាកកំប្លែងពីសំនាក់តួអង្គស្រស់សង្ហាគឺលោក Channing Tatum និង Jamie Foxx គួរអោយចង់ទស្សនាយ៉ាងណានោះ?​​ មានតែចូលរួតាមដានទស្សនាខ្សែភាពយន្តWhite House Down ទាំងអស់គ្នានៅរោងភាពយន្ត Legend ។

គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី​ ០៤ កក្កដា ឆ្នាំ២០១៣ ​នេះតទៅនៅរោង​ Legend ដែលមានទីតាំងនៅផ្សារទំនើប​ City Mall ជាន់ទី៣ ។



-----------------------------------------------
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ

No comments:

Post a Comment