The Conjuring គឺជាភាពយន្តប្រភេទព្រឺព្រូច រន្ធត់ ដែលលងបន្លាចទស្សនិកជនគ្រប់វិនាទីតាំងពីដើមរហូតដល់ចប់។ អ្វីដែលគួរអោយកត់សំគាល់គឺរឿងនេះទទួលមានការគាំទ្ររហូតក្លាយជារឿងដែលរកចំណូលបានច្រើនជាងគេបំផុតក្នុងអាទិត្យដំបូង ហើយក៏កំពុងដំឡើងខ្លួនដើម្បីរក្សាតំណែងលេខ ១ ផងដែរ។
ចំនែកសាច់រឿងវិញ គឺបិរយាយរឿងពិតដែលកើតឡើងចំពោះគ្រួសារមួយដែលមានកូនស្រីចំនួនប្រាំនាក់ដែលត្រូវបានព្រលឹងព្រាយបិសាចលងបន្លាចស្ទើរមិនលោះថ្ងៃ។ ពួកគេទើបតែប្តូរមកនៅផ្ទះថ្មីដែលដាច់ស្រយាលពីគេ ដោយមិនបានស្វែងយល់ពីម្ចាស់ផ្ទះដើមថាជាអ្នកណានោះទេ។ នៅយប់ដំបូង កូនស្រីម្នាក់ត្រូវបានខ្មោចទាញជើងពេលដែលគេកំពុងគេង ហើយបង្ហើរខ្លះស្អុយរលួយ។ យប់បន្ទាប់ ពេលដែលម្តាយកំពុងបត់ខោអាវស្រាប់តែលឺសំលេងទះដៃនៅក្រោមផ្ទះ តែនៅពេលដែលគាត់ទៅមើលបែរជាគ្មាននរណានៅទេ រំពេចនោះស្រាប់តែទ្វារបន្ទប់ក្រោយដីទាញបើកដោយខ្លួនឯង។ ព្រោះតែចង់ដឹង គាត់ក៏ចូលទៅក្នុងបន្ទប់ក្រោយដីមើល តែនៅតែគ្មានឃើងនរណានៅសោះ គាត់ក៏ដើរចេញទៅវិញស្រាប់តែទ្វារបិទខ្លួនឯងមួយទំហឹង ត្រូវក្បាលគាត់បាត់បង់ស្មារតីមួយសន្ទុះ។ ដោយសារតែមានរឿងមិនប្រក្រតីកើតឡើងមិនចេះចប់មិនចេះហើយដូចនេះ គាត់ក៏ទៅរកអ្នកចាប់ព្រលឹងខ្មោចដើម្បីជួយពួកគាត់។ បន្ទាប់មកទើបគាត់ដឹងថា ផ្ទះដែលគាត់កំពុងរស់នៅគឺជាផ្ទះរបស់មេធ្មប់ដែលព្យូរកខ្លូនឯងព្រោះចង់បង្ហាញភាពស្មោះត្រង់ទៅមេបិសាច Satan។ ចំនែកកូនគាត់ដែលទើបតែមានអាយុ ប្រាំពីរថ្ងៃក៏ត្រូវស្លាប់ដោយលង់ទឹក។ គ្រួសារដែរមករស់បន្ទាប់គឺជាម្តាយដែលមានកូនប្រុសម្នាក់ ដែលម្តាយត្រូវខ្មោចមេធ្មប់ចូលខ្លូនហើយសំលាប់ខ្លួនឯង និងអ្នកបំរើ ចំនែកកូនប្រុសវិញស្លាប់នៅក្នុងព្រៃទាំងភាពឯការ។
ដូចនេះដើម្បីចង់ដឹងថាតើអ្នកចាប់ខ្មោចអាចមានសមត្តភាពកំចាត់ខ្មោចនិងជួយក្រុមគ្រួសារនោះបានដែររឺទេ សូមកុំភ្លេចមកចូលរួមទស្សនា The Conjuring ដែលចាប់បញ្ចាំងចាប់ពីថ្ងៃនេះតទៅនៅរោងភាពយន្ត Legend ដែលមានទីតាំងនៅផ្សារទំនើប CityMall និង រោងភាពយន្ត Platinum Cineplex ដែលមានទីតាំងនៅផ្សារទំនើប Sorya Supermarket។
No comments:
Post a Comment