Wednesday, July 31, 2013

មនុស្សអមតះដៃសមក្នុងរឿង The Wolverine (3D)




មកដល់ថ្មីទៀតហើយខ្សែភាពយន្ត The Wolverine ដែលជាវណ្ណកម្មហូលីវូតដ៏អស្ចារ្យមួយ ​ ដែលគ្រប់ឈុតឆាកបង្កប់ទៅដោយ ការប្រើក្បាច់គុណពិសេសរបស់លោក​ Wolverine ដើម្បីកំចាត់សត្រូវរបស់គាត់ និងកំពុងចាក់បញ្ចាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា យើងនេះហើយ។

ក្នុងខ្សែភាពយន្តនេះផងដែល បាននិយាយពី មនុស្សចំណាស់ម្នាក់ដែលមិនសូវស្គាល់មុខ បានអញ្ជើញលោក Wolverine ទៅកាន់ប្រទេសជប៉ុន ។ ខណ:ពេលនោះ ដែលលោកWolverine បានទៅដល់ គាត់ក៍បានជួបប្រទះនឺងសត្រូវរបស់គាត់ពីមុនដែលទាក់ទិនក្នុងជម្លោះមួយ ដែលបង្ខំអោយរូបគាត់ប្រឈមមុខនឹងចរិកបិសាចដ៍កំណាចរបស់គាត់ដែលគាត់ដែលគាត់បានបោះបង់នូវចរិកនោះជាយូរមកហើយ។ ថាតើនឹងមានរឿងអ្វីកើតឡើងបនា្ទប់ពីការប្រឈមមុខនឹងចរិកបិសាចដ៍កំណាចរបស់លោក Wolverine ដែលគាត់ដែលគាត់បានបោះបង់នូវចរិកនោះជាយូរមកហើយនោះ? បើចង់ដឹងអោយកាន់តែច្បាស់មានតែចួលរួមទស្សនាទាំងអស់គ្នានៅរោងភាពយន្ត Legend ។



គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី​ ០១ សីហា ឆ្នាំ២០១៣ ​នេះតទៅនៅរោង​ Legend ដែលមានទីតាំងនៅផ្សារទំនើប​ City Mall ជាន់ទី៣ ។




-----------------------------------------------
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ

No comments:

Post a Comment