Friday, March 22, 2013

ដំណើររុករកដែនដីថ្មី របស់គ្រួសារទាន់សម័យ ក្នុងរឿង​ The Croods (3D)

ខ្សែភាពយន្ត The Croods ដែលជាវណ្ណកម្មដ៏អស្ចារ្យមួយ បង្កប់ទៅដោយឈុតឆាកការខំប្រឹងប្រែង តស៊ូ របស់ក្រុមក្រួសារមួយរហូតដល់សំរេចនូវអ្វីដែលខ្លួនចង់បាន នឹងចាក់បញ្ចាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងពេលខាងឆាប់ៗខាងមុខនេះហើយ។

The Croods និយាយអំពីគ្រួសារសម័យបុរេប្រវត្តិដែលនៅតែក្នុងរូងភ្នំ​ ហើយមិនស្វែងរកពិភពខាងក្រៅ។​ ថ្ងៃមួយផែនដី មានភាពប្រែប្រួល បាន​បង្ខំអោយពួកគេភៀសខ្លួនទៅតំបន់ដទៃទៀត។ នេះជាដំណើរផ្សងព្រេង និងការស្វែងរកអ្វីថ្មីៗដែលពួកគេមិនធ្លាប់បានជួបពីមុនមក។

ថាតើដំណើរផ្សងព្រេង និងការស្វែងរកអ្វីថ្មីៗដែលពួកគេមិនធ្លាប់បានជួបពីមុនមកនោះ បានជួបនឹងបញ្ហាអ្វីខ្លះ? បើចង់ដឹងឲ្យកាន់តែច្បាស់ មានតែទៅចូលរួមតាមដាន ទស្សនាទាំងអស់គ្នា នៅរោភាពយន្ត Legend​ ។​


គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី​ ២៨ មីនា ឆ្នាំ២០១៣ ​នេះតទៅនៅរោង​ Legend ដែលមានទីតាំងនៅផ្សារទំនើប​ City Mall ជាន់ទី៣ ។



-----------------------------------------------
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ

No comments:

Post a Comment