Friday, March 22, 2013

ក្រុម​ហ៊ុន​ KLDis​ បានផ្តល់ជូនរង្វាន់ធំ ទូរស័ព្ទ Samsung ​Galaxy Note II



ក្រុម​ហ៊ុន​ KLDis គឺជាក្រុមហ៊ុនដែលទទួល​សិទ្ធិចែកចាយផលិតផល Samsung ដ៏ធំជាងគេ នៅក្នុងប្រទេសកម្ពុជា ។ជាមួយគ្នានះផងដែរ ក្រុម​ហ៊ុន​ KLDis តែងតែមានការផ្តល់ជូនរង្វាន់ ដល់អត្ថិថិជន និងអ្នកគាំទ្ររបស់ខ្លួនក្នុង Facebook Page KLDis ដូចជាសំបុត្រចូលរូមទស្សនា ភាពយន្ត ដែលមានភ្ជាប់ជាមួយពោតលីង​ភេសជ្ជះ​ព្រមទាំងវត្ថុអនុស្សាវរីយ៍ផ្សេងៗផងដែរ។

ថ្មីៗនេះក្រុម​ហ៊ុន​ KLDis​ បានផ្តល់ជូនរង្វាន់ធំ ទូរស័ព្ទ Samsung ​Galaxy Note II មួយគ្រឿងដល់អ្នកគាំទ្ររបស់ខ្លួនក្នុង Facebook Page របស់​ KLDis។​ ​ Samsung ​Galaxy Note II ​ជាទូរស័ព្ទ Smartphone ដែលផ្តុំដោយបច្ចេកវិទ្យា ល្អឥតខ្ចោះ ជាមួយនឹងភាពច្នៃប្រឌិត របស់ត្រកូល Note ជំនាន់ទី២ ដែលមានលក្ខណៈច្របាច់ បញ្ចូលគ្នារវាងបច្ចេកវិទ្យា កំពូល ២ប្រភេទ របស់ Samsung គឺ Galaxy Note និង Galaxy S III ។


សម្រាប់មិត្តអ្នកអានដែលមានគណនី Facebook អាចចូលរួម បានទាំងអស់គ្នាដើម្បីចូលរួមផ្សងសំណាងឈ្នះរង្វាន់ធំទូរស័ព្ទ Samsung ​Galaxy Note II​ ពី KLDis
គ្រាន់តែចូលទៅ Like Facebook Page របស់ KLDis (www.facebook.com/KLDis) រួច Comment នូវ ឈ្មោះពេញ របស់អ្នក និងលេខ ៤​ ខ្ទង់របស់ អត្ថសញ្ញាណប័ណ្ឌ ឬ កាតសិស្ស​ និស្សិត ឬ លិខិតឆ្លងដែន ជាការស្រេច។

បញ្ជាក់ៈ លេខ ៤​ ខ្ទង់របស់ អត្ថសញ្ញាណប័ណ្ឌ ឬ កាតសិស្ស​ និស្សិត ឬ លិខិតឆ្លងដែន គឺប្រើសម្រាប់​ជាលេខសំណាង របស់លោកអ្នក។ ក្រុម​ហ៊ុន​ KLDis និងចាប់លេខសំណាងនៅថ្ងៃទី ២០ មេសា ២០១៣ ដើម្បីស្វែងរកម្ចាស់រង្វាន់ Samsung ​Galaxy Note II​ ។


ចូលរូមទាំងអស់គ្នាណា!

No comments:

Post a Comment