ខ្សែភាពយន្ត G.I.Joe Retaliation ដែលជាវណ្ណកម្មដ៏អស្ចារ្យមួយ បង្កប់ទៅដោយឈុតឆាកបាញ់ ប្រហារ សងសឹក រវាងក្រុម G.I.Joe និងពួកសត្រូវ Cobra ដែលទទឹងរងចាំជាយូរមកហើយនោះ នឹងចាក់បញ្ចាំងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងពេលខាងមុខឆាប់ៗនេះហើយ។
ក្រុម G.I.Joe មិនត្រឹមតែប្រយុទ្ធជាមួយ សត្រូវ Cobra ដែលមានជីវិតអមតះប៉ុណ្ណោះទេ ថែមទាំងតស៊ូនឹងការគំរាមកំហែងពីរដ្ឋាភិបាលក្លែងក្លាយ ដែលមិនពេញចិត្តនឹងវត្តមានរបស់ពួកគេទៀត។ ចង់ដឹងថាតើការប្រយុទ្ធសងសឹករបស់ក្រុម G.I.Joe ទៅលើសត្រូវ Cobra ជាមួយនឹងការប្រើប្រាស់អាវុធទំនើបៗនោះមានភាពអស្ចារ្យយ៉ាងណានោះ មានតែចូលរួមទស្សនាទាំងអស់គ្នានៅរោងភាពយន្ត Legend ។
គូរបញ្ចាក់ផងដែរថាខ្សែភាពយន្តនេះនឹងត្រូវដាក់បញ្ចាំងជាសាធារណះនៅថ្ងៃទី ០៤ មេសា ឆ្នាំ២០១៣ នេះតទៅនៅរោង Legend ដែលមានទីតាំងនៅផ្សារទំនើប City Mall ជាន់ទី៣ ។
កម្ពុជាថ្ងៃនេះ មានអ្វីថ្មីៗសម្រាប់ចែករំលែកសម្រាប់ប្រជាជនកម្ពុជា! សូមទំនាក់ទំនងមកយើងតាមរយះអ៊ីម៉េល cambodiaonmove@gmail.com សម្រាប់ដាក់ការផ្តល់ជូនពិសេរបស់លោកអ្នកដែលមាននៅក្នុងថ្ងៃនេះដោយឥតគិតថ្លៃ
No comments:
Post a Comment